VOV WorldVOV World
វៀតណាមនិងអាហ្សង់ទីននាំទំនាក់ទំនងឡើងដល់កម្រិតដៃគូយុទ្ធសាស្រ្ត
25/03/2014 08:11
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ក្រសួងការ បរទេសវៀតណាម គណៈ ប្រតិភូក្រសួងការបរទេស អាហ្សង់ទីនដឹកនាំដោយអនុរដ្ឋមន្រ្តីលោក Eduardo Zuain
វៀតណាមនិងអាហ្សង់ទីននាំទំនាក់ទំនងឡើងដល់កម្រិតដៃគូយុទ្ធសាស្រ្ត
ការតាំងពិព័ណ៌រូបថត ៖Eva Perón - ឯកអគ្គរដ្ឋទូតក្នុងក្របខ័ណ្ឌសប្តាហ៍វប្បធម៌ អាហ្សង់ទីននៅវៀតណាម (រូបថតៈThanh Tùng/TTXVN ) (VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ក្រសួងការបរទេសវៀតណាម គណៈ ប្រតិភូក្រសួងការបរទេសអាហ្សង់ទីនដឹកនាំដោយអនុរដ្ឋមន្រ្តីលោក Eduardo Zuain បានមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៦មិនា ឆ្នាំ ២០១៤។ នាថ្ងៃទី២៤មិនា អនុរដ្ឋមន្រ្តីលោក Eduardo Zuain និងអនុរដ្ឋមន្រ្តី ក្រសួងការបរទេសវៀតណាមលោក Ho Xuan Son បានធ្វើជាសហអធិបតីសម័យ ពិគ្រោះយោបល់ នយោបាយលើកទី៦រវាងក្រសួងការបរទេសនៃប្រទេសទាំង ពីរ។​នៅទីនេះ លោក Ho Xuan Son បានអះអាងថា រដ្ឋាភិបាលវៀតណាម មាន បំណងធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិ ការ ជាមួយអាហ្សង់ទីនតាមក្របខ័ណ្ឌដៃគូលើគ្រប់វិស័យ រួមទាំងស្នើរភាគីទាំង ពីរ បង្កើនការផ្លាស់ប្តូរគ្នានូវគណៈប្រតិភូគ្រប់ជាន់ថ្នាក់ រក្សាបណ្តាយន្តការសហ ប្រតិបត្តិ ការដូចជាគណៈកម្មាធិការអន្តររដ្ឋាភិបាល និងការពិគ្រោះយោបល នយោបាយ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរផងដែរ៕