វៀតណាមនិងអាមេរិកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខយុត្តិធម៍
18/03/2015 10:14
Vovworld-បន្តដំណើរទស្សនកិច្ចនៅអាមេរិក នាថ្ងៃទី១៧ មិនានៅរដ្ឋធានីវ៉ាស៊ីនតោននាយឧត្តមសេនីយ៍ Tran Dai Quang

វៀតណាមនិងអាមេរិកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខយុត្តិធម៍ (vietnamplus.vn) Vovworld-បន្តដំណើរទស្សនកិច្ចនៅអាមេរិក នាថ្ងៃទី១៧មិនានៅរដ្ឋធានី វ៉ាស៊ីនតោននាយឧត្តមសេនីយ៍ Tran Dai Quang រដ្ឋមន្ត្រីក្រសួងនគរបាលបានជួប ចរចារជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខផ្ទៃក្នុងអាមេរិកលោក Jeh Johnson។ ថ្លែងមតិ នៅការចរចារនេះ ភាគីទាំងពីរបានឯកភាពលើកកំរិតទំនាក់ទំនងសហប្រតិបត្តិការ លើវិស័យសន្តិសុខប៉ូលីស ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូលើគ្រប់ វិស័យវៀតណាមអាមេរិក បន្តរក្សាយន្តការសហប្រតិបត្តិការដែលមានស្រាប់ ស្រាវជ្រាវចរចារឈានទៅចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំដៅកសាង ក្របខ័ណ្ឌកត្តិយុតទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី។ នាថ្ងៃដដែល រដ្ឋមន្ត្រី Tran Dai Quang បានជួបសន្ទនាជាមួយលោកស្រី Leslie Caldwell ឧបការីរដ្ឋមន្ត្រីក្រសួងយុត្តិធម៍និងមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៍អាមេរិក។ ភាគីទាំងពីរបានឯកភាពលើកកំរិតទំនាក់ទំនងសហប្រតិបត្តិការឲ្យស៊ីជម្រៅប្រសិទ្ធ ភាព បញ្ជូននាយទាហានទាក់ទងក្នុងស្ថានទូតនៃប្រទេសនីមួយៗយ៉ាងឆាប់រហ័ស បង្កើនកិច្ចសហប្រតិបត្តិការពហុភាគីក្នុងក្របខ័ណ្ឌអង្គការប៉ូលីសអន្តរជាតិ (Interpol) សកម្មសហការក្នុងវេទិការសន្និសីទវេទិការអន្តរជាតិលើបណ្ដាបញ្ហាសន្តិសុខប្រពៃណី និងក្រៅប្រពៃណី៕
Related





