VOV WorldVOV World
វៀតណាមនិងអាមេរិកបានដាក់ចេញស្តងដាអន្តរជាតិថ្មីក្នុងបញ្ហា MIA/POW
29/10/2013 09:17
(VOVworld) – នេះគឺជាការវាយតំលៃរបស់ប្រធាន សមាគមគ្រួសាររបស់ឈ្លើយ សឹកនិងទាហានអាមេរិក បាត់ខ្លួនក្នុងសង្គ្រាម លោកស្រី Ann Mills Griffiths ដែល ត្រូវបាននាំចេញ ក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីក្រសួង ការពារប្រទេសវៀតណាម ឧត្តសេនីយ៍ឯក Nguyen Chi Vinh នៅរដ្ឋធានីវ៉ាស៊ីងតោន អាមេរិក នាថ្ងៃទី ២៨ តុលា។
វៀតណាមនិងអាមេរិកបានដាក់ចេញស្តងដាអន្តរជាតិថ្មីក្នុងបញ្ហា MIA/POW
ប្រធានសមាគមគ្រួសាររបស់ឈ្លើយ សឹកនិងទាហានអាមេរិកបាត់ខ្លួនក្នុងសង្គ្រាម លោកស្រី Ann Mills Griffiths និងអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ឧត្តសេនីយ៍ឯក  Nguyen Chi Vinh (Image: VOV) (VOVworld) – វៀតណាមនិងអាមេរិកបានដាក់ចេញស្តងដាអន្តរជាតិអំពីកិច្ចសហប្រតិ្ត បត្តិការក្នុងបញ្ហាឈ្លើយសឹកនិងទាហានអាមេរិកបាត់ខ្លួនក្នុងសង្គ្រាម (MIA/POW)។ នេះគឺជាការវាយតំលៃរបស់ប្រធានសមាគមគ្រួសាររបស់ឈ្លើយសឹកនិងទាហាន អាមេរិកបាត់ខ្លួនក្នុងសង្គ្រាម លោកស្រី Ann Mills Griffiths ដែល ត្រូវបាននាំចេញ ក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ឧត្តសេនីយ៍ឯក Nguyen Chi Vinh នៅរដ្ឋធានីវ៉ាស៊ីងតោន អាមេរិក នាថ្ងៃទី ២៨ តុលា។ ក្នុងជំនួប ឧត្តសេនីយ៍ឯក Nguyen Chi Vinh បានចាត់ទុកថា៖ ការស្វែងរកទាហានអាមេរិកបាត់ខ្លួនក្នុងសង្គ្រាម មិនត្រឹមតែជាសកម្មភាពមនុស្សធម៌ប៉ុណ្ណោះទេថែមទាំងរួមចុំណែកដ៏ធំធេងខាង ស្មារតីនិងទំនុកទុកចិត្តក្នុងការអភវិឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីលើ គ្រប់វិស័យនាបច្ចុបប្បន្នរវាងវៀតណាមនិងអាមេរិក។ ទន្ទឹមនឹងនោះ រដ្ឋាភិបាល និងរដ្ឋសភាអាមេរិកត្រូវមានការទទួលខុសត្រូវក្នុងការស្វែងរកអិដ្ឋធាតុរបស់កងទ័ព វៀតណាមដែលបានពិលីជីវិតក្នុងសង្គ្រាមជួយឧបត្ថម្ភក្រុមគ្រួសាររបស់គេជំនះពុះ ពារលើផលវិបាកនៃសង្គ្រាមនៅវៀតណាម ផងដែរ។ “អាចនិយាយបានថា៖ ក​ម្មវិធីស្វែងរកទាហានអាមេរិកបាត់ខ្លួនក្នុងសង្គ្រាមនៅ វៀតណាមទទួលបានលទ្ធផលយ៉ាងសកម្ម ដែលភាគីទាំង ២ សុទ្ធតែមាន ការពេញចិត្តជាពិសេសគឺប្រជាជនអាមេរិក។ នេះមិនត្រឹមតែជាការស្វែងរក អិដ្ឋធាតុនៃទាហានអាមេរិកនានាដែលបានបាត់ខ្លួនក្នុងសង្គ្រាម ប៉ុណ្ណោះទេ ថែមទាំង គឺជា សកម្មភាពលក្ខណៈមនុស្សធ៌មដ៏មានអត្ថន័យបំផុត ទៀតផង។ សកម្មភាពពោលខាងលើបាន ក្លាយទៅជានិមត្តរូបសំរាប់ទំនាក់ទំនងវៀតណាម -អាមេរិក។” រីឯខ្លួនវិញ លោកស្រី Ann Mills Griffiths បានចែករំលែកថា ៖ “ការស្វែងរកនិងកំណត់អត្តសញ្ញាណបានអិដ្ឋធាតុរបស់ទាហានអាមេរិកបាត់ខ្លួន ក្នុងសង្គ្រាមនៅវៀតណាមចំនួនជាង ១ ពាន់ អិដ្ឋធាតុគឺជាប្រការដែលនឹកស្មាន មិនដល់ថា៖ យើងខ្ញុំអាចធ្វើបាន គិតតាំងពីសង្គ្រាមបានបញ្ចប់នាឆ្នាំ ១៩៧៥។ កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាមេរិកបានដាក់ចេញស្តង់ដាអន្តរជាតិ ថ្មីក្នុងបញ្ហានេះ៕”