វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបតិ្តការក្នុងការស្វែងរកទាហានអាមេរិកត្រូវបាត់ខ្លួនក្នុងសង្គ្រាម
10/11/2015 09:10
(VOVworld) - ភាគីទាំងពីរបានចាត់ទុកថា ទំនាក់ទំនង សហប្រតិបតិ្តការរវាង ក្រសួងនគរបាលវៀតណាមជា មួយស្ថាប័ននិតិប្រតិបត្តិរបស់អាមេរិកទទួលបាន លទ្ធ ផលសំខាន់ជាច្រើនលើវិស័យនានា ជាពិសេសគឺក្នុង ការស្វែងរកទាហានអាមេរិក ត្រូវបាត់ខ្លួនក្នុងសង្គ្រាមនៅវៀតណាម។

ឧត្តមសេនីយ៍ឯក Tô Lâm (ខាងស្ដាំ)អនុរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមនិងឧត្តមសេនីយ៍ទោ Michael Linnington នាយកស្ថាប័នសារពើភ័ណ្ឌឈ្លើយសិកនិងបាត់ខ្លួននៃក្រសួង ការពារជាតិអាមេរិក(រូបថត៖cand.com.vn) (VOVworld) - វៀតណាមនិងអាមេរិកនឹងបង្កើនកិច្ចសហប្រតិបតិ្តការក្នុងការស្វែងរក ទានហានអាមេរិកត្រូវបាត់ខ្លួនក្នុងសង្គ្រាម។ឧត្តមសេនីយ៍ឯក To Lam អនុរដ្ឋមន្រ្តី ក្រសួងនគរបាលវៀតណាមនិងឧត្តមសេនីយ៍ទោ Michael Linnington នាយកស្ថាប័ន សារពើភ័ណ្ឌឈ្លើយសិកនិងបាត់ខ្លួននៃក្រសួងការពារជាតិអាមេរិក បាន ឯកភាព លើប្រការនេះក្នុងជំនួបសន្ទនានាថ្ងៃទី៩ វិច្ឆិកា នៅរដ្ឋធានីហាណូយរបស់វៀត ណាម។ភាគីទាំងពីរបានចាត់ទុកថា ទំនាក់ទំនងសហប្រតិបតិ្តការរវាងក្រសួងនគរ បាលវៀតណាមជាមួយស្ថាប័ននិតិប្រតិបត្តិរបស់អាមេរិកទទួលបានលទ្ធផល សំខាន់ជាច្រើនលើវិស័យនានា ជាពិសេសគឺក្នុងការស្វែងរកទាហានអាមេរិកត្រូវ បាត់ខ្លួនក្នុងសង្គ្រាមនៅវៀតណាម។ឧត្តមសេនីយ៍ទោ Michael Linnington បានវាយ តំលៃខ្ពស់ចំពោះគោលនយោបាយមនុស្សធម៌និងកិច្ចសហប្រតិបតិ្តការកាន់តែមាន ប្រសិទ្ធិភាពរបស់ក្រសួងនគរបាលវៀតណាមក្នុងសកម្មភាពមនុស្សធម៌ ជំនះផល វិបាកដោយសង្គ្រាម ស្វែងរកទានហានអាមេរិកត្រូវបាត់ខ្លួន តាមនោះ រួមចំណែក បន្តជំរុញទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរពីមួយថ្ងៃទៅ មួយថ្ងៃ៕
Related





