VOV WorldVOV World
វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការយោធា
18/03/2014 08:30
Vovworld-នារសៀលថ្ងៃទី១៧មិនានៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក Do Ba Ty អគ្គសេនាធិការនិងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម​បាន​ទទួលជួបសន្ទនានាយឧត្តមសេនីយ៍ Herbertj Carlisle
វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការយោធា
ឧត្តមសេនីយ៍ឯក Do Ba Ty អគ្គសេនាធិការនិងជាអនុរដ្ឋមន្ត្រីក្រសួង ការពារប្រទេសវៀតណាមបានទទួលជួបសន្ទនានាយឧត្តមសេនីយ៍ Herbertj Carlisle បញ្ជាការកងទ័ពជើងអាកាសប៉ាស៊ីហ្វិករបស់អាមេរិក (qdnd.vn)         Vovworld-នារសៀលថ្ងៃទី១៧មិនានៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក Do Ba Ty អគ្គសេនាធិការនិងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម​ បាន​ទទួលជួបសន្ទនានាយឧត្តមសេនីយ៍ Herbertj Carlisle បញ្ជាការកងទ័ពជើង​អាកាសប៉ាស៊ីហ្វិករបស់អាមេរិកដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ ឧត្តមសេនីយ៍ឯក Do Ba Ty បានសង្កត់ធ្ងន់ថា ក្រសួងការពារប្រទេស​វៀតណាម​កត់សម្គាល់ការជួយឧបត្ថម្ភរបស់ក្រសួងការពារជាតិអាមេរិកក្នុងកិច្ចសហប្រតិ បត្តិការបណ្ដុះបណ្ដាលភាសាអង់គ្លេស ពេទ្យទ័ព ស្វែងរកជួយសង្គ្រោះជា​ដើម។ នាយឧត្តមសេនីយ៍ Herbertj Carlisle​បានចាត់ទុកថា នាពេលខាង​មុខ ភាគីទាំងពីរ ត្រូវបន្តចែករំលែកព័ត៌មានដែលយកចិត្តទុកដាក់ដូចគ្នា។​ ភាគី​កងទ័ពជើងអាកាស ប៉ាស៊ីហ្វីករបស់អាមេរិកនឹងសហការជិតស្និទ្ធជាមួយអង្គទ័ពការពារដែនអាកាស កងទ័ពជើងអាកាសវៀតណាមក្នុងការបណ្ដុះបណ្ដាលកម្មាភិបាល សហប្រតិប ត្តិការវេជ្ជសាស្ត្រ​អាកាសចរណ៍ជួយសង្គ្រោះតាមផ្លូវអាកាសនិងធានាសុវត្ថិភាព ជើងហោះហើរ៕