វៀតណាមនិងថៃបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិសំដៅជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
23/02/2017 09:23
(VOVworld) - នារសៀលថ្ងៃទី ២២ កុម្ភៈ នៅបាងកក នាយករាជរដ្ឋាភិបាលថៃ លោក Prayut Chan-Ocha បាន ទទួលជួបសន្ទនាជាមួយគណៈប្រតិភូយោធាជាន់ខ្ពស់ របស់វៀតណាមដឹកនាំដោយរដ្ឋមន្ត្រីការពារប្រទេស នាយឧត្តមសេនីយ៍ Ngo Xuan Lich ដែលកំពុងមាន ដំណើរ ទស្សនកិច្ចនៅថៃចាប់ពីថ្ងៃទី ២១ ដល់ទី ២៣ កុម្ភៈ។

វៀតណាមនិងថៃបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិសំដៅជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ (VNA) (VOVworld) - នារសៀលថ្ងៃទី ២២ កុម្ភៈ នៅបាងកក នាយករាជរដ្ឋាភិបាលថៃ លោក Prayut Chan-Ocha បាន ទទួលជួបសន្ទនាជាមួយគណៈប្រតិភូយោធាជាន់ ខ្ពស់របស់វៀតណាមដឹកនាំដោយរដ្ឋមន្ត្រីការពារប្រទេស នាយឧត្តមសេនីយ៍ Ngo Xuan Lich ដែលកំពុងមានដំណើរ ទស្សនកិច្ចនៅថៃចាប់ពីថ្ងៃទី ២១ ដល់ទី ២៣ កុម្ភៈ។ រដ្ឋមន្ត្រីការពារប្រទេសវៀតណាម លោក Ngo Xuan Lich បានជូនដំណឹង ជាមួយនាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-Ocha អំពីលទ្ធផលនៃការចរចារ មុននេះរវាងភាគីទាំងពីរ ហើយអះអាងថា៖ ការបង្កើនកិច្ចសហប្រតិបត្តិការលើ គ្រប់ជ្រុងជ្រោយជាមួយថៃក្នុងនោះមានវិស័យការពារជាតិគឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពរបស់វៀតណាម។ ទន្ទឹមឹនងនោះ លោក Ngo Xuan Lich បានសំដែងនូវគោលបំណងថា៖ នាយករដ្ឋមន្ត្រីថៃ Prayut Chan-Ocha នឹងបន្ត គាំទ្រនិងបង្កលក្ខណៈងាយស្រួលសំរាប់ទំនាក់ទំនងការពាតិជាតិរវាងប្រទេស ទាំងពីរអភិវឌ្ឍន៍រួមចំណែកជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទ្វេភាគី។ រីឯខ្លួន វិញ នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-Ocha បានចាត់ទុកថា៖ក្នុងកាលៈ ទេសៈនាបច្ចុប្បន្នកងទ័ពនៃប្រទេសទាំងពីរគប្បីបង្កើនកិច្ចសហប្រតិបត្តិការ ថែមទៀតដោយឈរលើការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការប្រកប ដោយប្រសិទ្ធភាពនិងស្វែងរកវិស័យសហការថ្មីៗ។ លោកក៏បានសន្យាបង្ក លក្ខណៈងាយស្រួលដើម្បីភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើ វិស័យការពារជាតិផងដែរ៕
Related





