វៀតណាមនឹងទទួលផលច្រើនបំផុតក្នុងចំណោមប្រទេសជាសមាជិក TPP
07/10/2015 08:25
Vovworld-អនុប្រធានសភាពាណិជ្ជកម្មអាមេរិកលោកស្រី Tami Overby បានអះអាងដូច្នេះក្នុងការផ្លាស់ប្តូរជាមួយអ្នក យកព័ត៌មាន

វៀតណាមនឹងទទួលផលច្រើនបំផុតក្នុងចំណោមប្រទេសជាសមាជិក TPP Vovworld-អនុប្រធានសភាពាណិជ្ជកម្មអាមេរិកលោកស្រី Tami Overby បាន អះអាងដូច្នេះក្នុងការផ្លាស់ប្តូរជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ប្រចាំនៅអាមេរិកបន្ទាប់ពីការចរចារលើ TPP បានបញ្ចប់នៅទីក្រុង Atlanta នាថ្ងៃទី ៦តុលា។ លោកស្រី Tami Overby បានចាត់ទុកថា TPP នឹងជាកត្តាផ្លាស់ប្តូរការលេង ចំពោះពិភពលោក ពិសេសគឺចំពោះប្រទេសជាសមាជិកចំនួន១២។ លោកស្រី Tami Overby បានសង្កត់ធ្ងន់ថា៖ “កិច្ចព្រមព្រៀងនេះនឹងជួយឲ្យវៀតណាមផ្លាស់ប្តូរក្នុងអំឡុងប៉ុន្មានទសវត្សខាងមុខ មានន័យថាក្រុមហ៊ុនអាមេរិកក៏ដូចជាវិនិយោគិនមានសក្តានុភាពជាច្រើននឹងជ្រើស រើសវៀតណាមដូចជាប្រទេសមានឱកាសច្រើនបំផុត។ ចូលរួម TPP ក៏ជាលិខិតទទួល ស្គាល់អំពីស្ថិរភាពក្នុងគោលនយោបាយនិងការកំណត់អំពីបទដ្ឋានខ្ពស់ក្នុងវិស័យជា ច្រើន។ ខ្ញុំបានសួរអង្គភាពអាជីវកម្មអាមេរិកជាច្រើនអំពីប្រទេសដែលគេយកចិត្តទុក ដាក់បំផុតគឺភាគច្រើនគេចាត់ទុកវៀតណាមជាជម្រើសលេខមួយ។ បណ្ដារូបសណ្ឋាន សេដ្ឋកិច្ចសុទ្ធតែសឲ្យឃើញថាវៀតណាមនឹងទទួលបានផលច្រើនបំផុតពី TPP។ TPP ទាមទាការផ្លាស់ប្តូរមួយចំនួនពីវៀតណាមប៉ុន្តែនឹងមានដំណាក់កាលផ្លាស់ប្តូរដើម្បីជួយ ប្រទេសជាតិមានពេលវេលានិងសមត្ថភាពគ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរខឿនសេដ្ឋកិច្ច។” ស្ដីពីការដែល TPP នឹងមានឥទ្ធិពលចំពោះទំនាក់ទំនងពាណិជ្ជកម្មវៀតណាម- អាមេរិក លោកស្រី Tami Overby បានឲ្យដឹងថា៖ “TPP នឹងមានឥទ្ធិពលសកម្មចំពោះទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ អង្គភាពអាជីវកម្មអាមេរិកសុទ្ធតែមានទស្សនៈសកម្មចំពោះវៀតណាមនិងខ្ញុំជឿជាក់ថា TPP នឹងនាំវៀតណាមឡើងថានៈលេខមួយក្នុងបញ្ជីឈ្មោះបណ្ដាប្រទេសដែលអង្គភាព អាជីវកម្មអាមេរិកចង់វិនិយោគឬបើកទូលាយសកម្មភាពវិនិយោគដែលមានស្រាប់។ កំពុងមានការយកចិត្តទុកដាក់ជាច្រើននិងសញ្ញាសកម្មពីអង្គភាពអាជីវកម្មអាមេរិកចំពោះវៀតណាមតាំងពីពេលនេះមក៕”
Related





