វៀតណាមបានចូលរួមទិវាអន្តរជាតិដើម្បីសន្តិភាពនៅអ៊ុយក្រែន
23/09/2015 07:22
Vovworld-ទទួលសេចក្តីអញ្ចើញរបស់រដ្ឋអំណាចខេត្ត Poltava និងទីក្រុង Krementchuk នាថ្ងៃទី២១កញ្ញា

វៀតណាមបានចូលរួមទិវាអន្តរជាតិដើម្បីសន្តិភាពនៅអ៊ុយក្រែន (VOV) Vovworld-ទទួលសេចក្តីអញ្ចើញរបស់រដ្ឋអំណាចខេត្ត Poltava និងទីក្រុង Krementchuk នាថ្ងៃទី២១កញ្ញា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ុយក្រែនលោក Nguyen Minh Tri បានអញ្ចើញចូលរួមពិធីរំលឹកទិវាអន្តរជាតិដើម្បីសន្តិភាពនៅសួន ឧទ្យានសន្តិភាពក្រុង Krementchuk អ៊ុយក្រែន។ ឯកអគ្គរដ្ឋទូត Nguyen Minh Tri បាន ថ្លែងមតិនៅពិធីនិងសង្កត់ធ្ងន់ថា សន្តិភាពស្ថិរភាពនិងអភិវឌ្ឍន៍ជាបំណងប្រាថ្នា របស់មនុស្សលោកទាំងមូល។ ប្រជាជនវៀតណាមជានិច្ចកាលគោរពនូវតំលៃនៃ សន្តិភាព។ ឯកអគ្គរដ្ឋទូតបានសម្ដែងមនោសញ្ចេតនាមិត្តភាពសាមគ្គីភាពរបស់ ប្រជាជនវៀតណាមចំពោះប្រជាជនអ៊ុយក្រែន។ បន្ទាប់ពីពិធីនេះ ឯកអគ្គរដ្ឋទូត Nguyen Minh Tri បានជួបសន្ទនាជាមួយមន្ត្រីជាន់ ខ្ពស់ជាច្រើនទីក្រុង Krementchuk៕
Related





