វៀតណាមបានចូលរួមសន្និសីទប្រចាំឆ្នាំ IMF/WB
10/10/2013 11:00
Vovworld-ទេសាភិបាលធនាគារជាតិវៀតណាមលោក Nguyen Van Binh បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទ

វៀតណាមបានចូលរួមសន្និសីទប្រចាំឆ្នាំ IMF/WB (imf.org) Vovworld-ទេសាភិបាលធនាគារជាតិវៀតណាមលោក Nguyen Van Binh បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទប្រចាំឆ្នាំរបស់មូលនិធិរូបីយវត្ថុ អន្តរជាតិ-ធនាគារពិភពលោក (IMF/WB) ឆ្នាំ២០១៣ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៣ តុលានៅរដ្ឋធានីវ៉ាស៊ីងតោនអាមេរិក។នៅសន្និសីទឆ្នាំនេះ ទេសាភិបាល Nguyen Van Binh បានធ្វើអធិបតីសម័យប្រជុំរួមរបស់បណ្ដាទេសាភិបាលដំណាងឲ្យប្រទេសចំនួន១១ចំណុះក្រុមអាស៊ី-ប៉ាស៊ីហ្វិករបស់ IMF និង WB។ ក្នុងឱកាសនេះ ដែរ តេសាភិបាល Nguyen Van Binh នឹងជួបសន្ទនាទ្វេភាគីជាមួយដំណាងនៃធនាគារកណ្ដាលនៃប្រទេសមួយចំនួននិងអង្គការហិរញ្ញវត្ថុអន្តរជាតិទៀតផង៕
Related






