VOV WorldVOV World
វៀតណាមផ្តល់ទិដ្ឋាការអេឡេចត្រូនិកសំរាប់ជនបរទេសសំដៅបំរើការធ្វើ សមាហរណកម្មអន្តរជាតិស៊ីជម្រៅ
09/11/2016 10:55
(VOVworld) – ក្នុងសម័យប្រជុំរដ្ឋសភាវៀតណាមនីតិកាល ទី ១៤​ នារសៀលថ្ងៃទី ៩ វិច្ឆិកា ជំនួសមុខរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងនគោបាលវៀតណាម លោក To Lam បានអានពង្រាងសេចក្តីសម្រេចចិត្តស្តីពីការអនុវត្ត ផ្តល់ជាសាកល្បងទិដ្ឋា ការអេឡេចត្រូនិកសំរាប់ជន បរទេសឆ្លងដែនចូលក្នុងវៀតណាម។
វៀតណាមផ្តល់ទិដ្ឋាការអេឡេចត្រូនិកសំរាប់ជនបរទេសសំដៅបំរើការធ្វើ សមាហរណកម្មអន្តរជាតិស៊ីជម្រៅ
វៀតណាមផ្តល់ទិដ្ឋាការអេឡេចត្រូនិកសំរាប់ជនបរទេសសំដៅបំរើការធ្វើ សមាហរណកម្មអន្តរជាតិស៊ីជម្រៅ (VNA) (VOVworld) – ក្នុងសម័យប្រជុំរដ្ឋសភាវៀតណាមនីតិកាលទី ១៤​ នារសៀលថ្ងៃទី  ៩ វិច្ឆិកា ជំនួសមុខរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងនគោបាលវៀតណាម លោក To  Lam បានអានពង្រាងសេចក្តីសម្រេចចិត្តស្តីពីការអនុវត្តផ្តល់ជាសាកល្បងទិដ្ឋា  ការអេឡេចត្រូនិកសំរាប់ជនបរទេសឆ្លងដែនចូលក្នុងវៀតណាម។ ដំណាក់កាល អនុវត្តជាសាកល្បងការផ្តល់ទដ្ឋាការពោលខាងលើនឹងចាប់ផ្តើមពីថ្ងៃទី ១ មករា  ឆ្នាំ ២០១៧ ខាងមុខ បន្តាប់នោះ រដ្ឋាភិបាលនឹងរាយការណ៍ទៅរដ្ឋសភាដើម្បី ពិនិត្យមើលបំពេញបន្ថែមគំរោងច្បាប់ ។ រដ្ឋមន្ត្រីក្រសួងនគោបាលវៀតណាម លោក To Lam បានចាត់ទុកថា៖         «ការផ្តល់ទិដ្ឋាការអេឡេចត្រូនិកសំរាប់ជនបរទេសចូលមកវៀតណាមគឺ ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិបំរើឲ្យបុព្វហេតុធ្វើសមា ហរណកម្មអន្តរជាតិដ៏ស៊ីជម្រៅនិងលើគ្រប់ជ្រុងជ្រោយរបស់វៀតណាម។ ប្រការ នេះនឹងទាក់ទាញជនបរទេសមកវិនិយោគលើវិស័យពាណិជ្ជកម្មទេសចរណ៍នៅ វៀតណាម។ ស្តីពីកិច្ចការបរទេស​ ការផ្តល់ទិដ្ឋាការអេឡេចត្រូនិកចំពោះ ប្រជា ពលរដ្ឋបរទេសទាំងអស់នឹងបង្ហាញនូវគោលនយោបាយមុនក៏ដូចជាក្រោយ សមភាពនិងមានផលប្រយោជន៍ដូចគ្នាក្នុងទំនាក់ទំនងរវាងវៀតណាមជាមួយ ប្រទេសនានា ផងដែរ៕»