វៀតណាមបង្កើនទំនាក់ទំនងមិត្តភាពជាមួយប្រទេសទាំង៣នៅដំបន់អាមេរិកឡាទិននិងការីបេ
14/05/2014 10:42
Vovworld-ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី១៥ឧសភាឆ្នាំ២០១៤ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Ha Kim Ngoc បានទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋវេណេហ្ស៊ូអេលា Colombi និង Dominicana
អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Ha Kim Ngoc (VOV) Vovworld-ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី១៥ឧសភាឆ្នាំ២០១៤ អនុរដ្ឋមន្ត្រីការបរទេស វៀតណាមលោក Ha Kim Ngoc បានទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋ វេណេហ្ស៊ូអេលា Colombi និង Dominicana សំដៅពង្រឹងទំនាក់ទំនងមិត្តភាពនិង បង្កើនទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគជាមួយប្រទេសទាំង៣នៅ ដំបន់អាមេរិកឡាទិននិង Caribe។ នៅវេណេហ្ស៊ុអេឡា ជាមួយតួនាទីជាបេសកជន ពិសេសរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល អនុរដ្ឋមន្ត្រី Ha Kim Ngoc បានជួបសន្ទនា ជាមួយថ្នាក់ដឹកនាំនានា។ ក្នុងបណ្ដាជំនួបសន្ទនា ថ្នាក់ដឹកនាំជាន់ខ្ពស់វេណេហ្ស៊ូ អេឡាបានអះអាងថា រដ្ឋាភិបាលវេណេហ្ស៊ូអេឡាគោរពទំនាក់ទំនងដៃគូលើ គ្រប់វិស័យជាមួយវៀតណាមបន្តជំរុញនិងបង្កលក្ខណៈងាយស្រួលសំរាប់កម្មវិធី សហប្រតិបត្តិការរវាងភាគីទាំងពីរទន្ទឹមនឹងនោះឯកភាពលើវិធានការផ្សេងៗ ដូចជាផ្លាស់ប្តូរគណៈប្រតិភូ រៀបចំរំលឹកខួបលើកទី២៥នៃទិវាបង្កើតទំនាក់ទំនង ការទូតជាដើម។ នៅ Colombi និង Dominicana អនុរដ្ឋមន្ត្រី Ha Kim Ngoc បានជួប សន្ទនាជាមួយអគ្គលេខាគណបក្សចលនាឆ្វេងនិយមឯកភាព (MIU) និងរដ្ឋមន្ត្រី ក្រសួងគោលនយោបាយសមាហរណកម្មដំបន់ Dominicana។ ក្នុងបណ្ដាជំនួប សន្ទនា ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ត្រូវបង្កើនជាក់ស្ដែងនិងប្រសិទ្ធភាពទំនាក់ ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគជាដើម។ ទាក់ទិនដល់បំរែបំរួលនាពេលកន្លងមកនៅសមុទ្រខាងកើតថ្នាក់ដឹកនាំនិងស្ថាប័នទាក់ទិននៃប្រទេសទាំង៣សុទ្ធតែសម្ដែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះអំពើរបណ្ដាលភាពតានតឹងលើសមុទ្រខាងកើត សង្កត់ធ្ងន់នូវការចាំបាច់ដោះស្រាយជំលោះអន្តរជាតិដោយសន្តិវិធី មិនប្រើប្រាស់អំពើរហឹង្សានិងគំរាមកំហែងប្រើប្រាស់អំពើរហឹង្សាលើមូលដ្ឋានគោរពច្បាប់អន្តរជាតិក្នុងនោះមានអនុសញ្ញាស្ដីពីច្បាប់សមុទ្រ១៩៨២៕
Related





