VOV WorldVOV World
វៀតណាមបន្សល់ទុកនូវចំណាប់អារម្មណ៍ខ្លាំងក្នុងពិធីបុណ្យជនជាតិភាគតិចនៅសាធារណរដ្ឋឆែក
29/05/2016 09:45
(VOVworld)-ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៩ឧសភា នៅរដ្ឋធានី Praha បានប្រព្រឹត្ត ទៅពិធីបុណ្យវប្បធម៌នៃបណ្តាជនជាតិភាគតិចសាធារណរដ្ឋ
វៀតណាមបន្សល់ទុកនូវចំណាប់អារម្មណ៍ខ្លាំងក្នុងពិធីបុណ្យជនជាតិភាគតិចនៅសាធារណរដ្ឋឆែក
វៀតណាមបន្សល់ទុកនូវចំណាប់អារម្មណ៍ខ្លាំងក្នុងពិធីបុណ្យជនជាតិភាគតិច នៅសាធារណរដ្ឋឆែក (VOVworld)-ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៩ឧសភា នៅរដ្ឋធានី Praha បានប្រព្រឹត្ត ទៅពិធីបុណ្យវប្បធម៌នៃបណ្តាជនជាតិភាគតិចសាធារណរដ្ឋឆែកលើកទី១៨ ដោយ មានឈ្មោះថា “Praha-បេះដូងនៃបណ្តាជនជាតិ”។ ដោយសំលៀកបំពាក់ ប្រពៃណី ស្អាតប្រណីនិងការសម្តែងសិល្បៈគួរឲ្យចាប់អារម្មណ៍នោះ គណៈប្រតិភូ វៀតណាម បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងពិធីបុណ្យ។ តាម លោក Le Duy Ky អនុប្រធានអចិន្ត្រៃយ៍នៃសមាគមជនវៀតណាមនៅក្រុង​Praha និងជាសមា ជិកនៃគណៈប្រតិភូវៀតណាមបានចែករំលែកថា ៖         “នេះជាលើកទី១៨ដែលប្រព្រឹត្តទៅទិវាវប្បធម៌នៃបណ្តាជនជាតិភាគតិច សាធារណរដ្ឋឆែកទាំងមូល ក្នុងនោះមានជនជាតិវៀតណាម។ នៅពេលមិនទាន់ បានទទួលស្គាល់ជាជនជាតិភាគតិចគឺយើងបានសកម្មជាស្រេច ប៉ុន្តែពេលដែល ត្រូវបានទទួលស្គាល់ជាផ្លូវការនោះ យើងកាន់តែសកម្មជាង ដើម្បីឲ្យគេឃើញថា យើងចង់អភិរក្សវប្បធម៌វៀតណាមជានិច្ច។​យើងខ្ញុំតែងតែគិតថា នេះជាមោទន ភាពរបស់យើងខ្ញុំ ”។         នេះជាលើកទី៨ដែលវៀតណាមចូលរួមទិវាបុណ្យវប្បធម៌នៃបណ្តាជនជាតិ ​ភាគតិចនៅរដ្ឋធានី Praha ។​នេះជាឱកាសសម្រាប់វៀតណាមផ្សព្វផ្សាយអំពី វប្បធម៌ ទឹកដី និងមនុស្សវៀតណាមទៅដល់ភ្ញៀវអន្តរជាតិ៕