VOV WorldVOV World
វៀតណាមបន្តការងារស្វែងរកយន្តហោះម៉ាឡេស៊ីបាត់ខ្លួន
11/03/2014 06:47
(VOV)_នាព្រឹកថ្ងៃទី១១ មិនា យន្តហោះឧត្ថម្ភាគចក្រ Mi 171 ចំនួន២គ្រឿង របស់​វៀតណាម ​បានចាកចេញពីព្រលានយន្តហោះ Ca Mau ទៅកាន់ទីកន្លែង ​ដែល​បាន​សង្ស័យថាមានវត្ថុចំឡែកមួយចំនួនលើសមុទ្រ ដើម្បីស្វែងរក​ស្លាក​
វៀតណាមបន្តការងារស្វែងរកយន្តហោះម៉ាឡេស៊ីបាត់ខ្លួន
វៀតណាមបន្តការងារស្វែងរកយន្តហោះម៉ាឡេស៊ីបាត់ខ្លួន(TTXVN)           (VOV)_នាព្រឹកថ្ងៃទី១១ មិនា យន្តហោះឧត្ថម្ភាគចក្រ Mi 171 ចំនួន២គ្រឿង របស់​វៀតណាម ​បានចាកចេញពីព្រលានយន្តហោះ Ca Mau ទៅកាន់ទីកន្លែង ​ដែល​បាន​សង្ស័យថាមានវត្ថុចំឡែកមួយចំនួនលើសមុទ្រ ដើម្បីស្វែងរក​ស្លាក​ស្នាមនៃយន្តហោះម៉ាឡេស៊ីដែលផ្ដាច់ទាក់ទងត្រូវបាត់ខ្លួន។ តាមរបាយការណ៍ ថ្មីៗ​របស់​ការិយាល័យ​ស្វែងរក ជួយសង្គ្រោះជាតិថា៖ នាបច្ចុបប្បន្ន វៀតណាមបាន​ប្រើប្រាស់យន្តហោះចំនួន៦គ្រឿង នាវាគ្រប់ប្រភេទ​៧គ្រឿង ដើម្បីបំរើការងារ​ ស្វែងរក​ ជួយសង្គ្រោះនេះ។ កម្លាំងបរទេសចូលរួមការស្វែងរក ជួយសង្គ្រោះនេះមានយន្តហោះចំនួន៤ គ្រឿង នាវាចំនួន១១គ្រឿង របស់ម៉ាឡេស៊ី សិង្ហបុរី ចិន។ ក្នុងពេលជាមួយគ្នានោះ ដំណាងក្រុមហ៊ុនធានារ៉ាប់រងចិនបានអោយដឹងថា៖បានត្រៀមខ្លួនជាស្រេចសំណងការខូចខាតជូនគ្រួសារអ្នកធ្វើដំណើរលើយន្តហោះ​របស់ម៉ាឡេស៊ី ដែលត្រូវផ្ដាច់ទំនាក់ទំនងនាថ្ងៃទី៨ មិនា។           នាព្រឹកថ្ងៃទី ១១ មិនា នៅទីបញ្ជាការ​ស្វែងរក ជួយ​សង្គ្រោះជួរមុខប្រចាំ​នៅ ​ Phu Quoc អនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍ និងដឹក​ជញ្ជូន​វៀតណាម លោក Pham Quy Tieu បានធ្វើអធិបតីសន្និសីទកាសែតស្ដីពីការលាត​ត្រដាងអនុវត្តការងារ ស្វែងរក ជួយសង្គ្រោះ ក្នុងថ្ងៃទី១១ មិនា។           តាមនោះ បណ្ដាបណ្ដាកម្លាំងបន្តបើកទូលាយក្របខ័ណ្ឌស្វែងរក ជួយ សង្គ្រោះ។ លោក Pham Quy Tieu ក៏បានអោយដឹងដែរថា៖​បានបង្កើតខ្សែរទូរស័ព្ទ  Hotline ចំនួន២ ដើម្បីផ្តល់ព័ត៍មានស្ដីពីការងារស្វែងរក ជួយសង្គ្រោះនេះផងដែរ៕