វៀតណាមប្រកាសខ្លឹមសារទាំងស្រុងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក
06/11/2015 09:24
(VOVworld) - ក្រោយពីរយៈពេល១ខែសំរេចការចរចារ លើកិច្ចព្រមព្រៀងនៅ ទីក្រុង Atlanta របស់អាមេរិកមក នាថ្ងៃទី៥ វិច្ចិកា វៀតណាមនិងប្រទេសជាសមាជិក ចំនួន១១ទៀតបានប្រកាសខ្លឹមសារទាំងស្រុងនៃកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរី ឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)។

(VOVworld) - ក្រោយពីរយៈពេល១ខែសំរេចការចរចារលើកិច្ចព្រមព្រៀងនៅទីក្រុង Atlanta របស់អាមេរិកមក នាថ្ងៃទី៥ វិច្ចិកា វៀតណាមនិងប្រទេសជាសមាជិកចំនួន ១១ទៀតបានប្រកាសខ្លឹមសារទាំងស្រុងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហា សមុទ្រប៉ាស៊ីហ្វិក (TPP)។ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបាន ឲ្យដឹងថា ប្រទេសជាសមាជិក TPP ទាំងឡាយបានឯកភាពប្រគល់ឲ្យញូវហ្សេ ឡែនប្រកាស ខ្លឹមសារទាំងស្រុងនៃកិច្ចព្រមព្រៀងនេះ។ក្រោយពីប្រកាសខ្លឹមសារទាំងស្រុងនៃ TPP ប្រទេសជាសមាជិកនានានឹងសំរេចបែបបទគត្តិយុត្តិយ៉ាងឆាប់ រហ័សដើម្បី ត្រៀមរៀបចំឲ្យការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ប្រទេសជាសមាជិកនិ មួយៗដោយឈរលើការកំណត់នៃច្បាប់របស់ខ្លួន នឹងលៃទុកពេល វេលាប្រហែល ពី៦០ដល់៩០ថ្ងៃ ដើម្បីប្រជាជនស្រាវជ្រាវកិច្ចព្រមព្រៀងមុននឹង ចុះហត្ថលេខា។ ក្រោយពីរយៈពេលនេះ ប្រទេសជាសមាជិកនឹងដំណើរការ ចុះហត្ថលេខាជាផ្លូវ ការ។ពេលវេលាចុះហត្ថលេខាលើកិច្ចព្រមព្រៀង TPP គ្រោង នឹងមិនលើសពីត្រី មាសទី១ឆ្នាំខាងមុខឡើយ៕
Related





