VOV WorldVOV World
វៀតណាមអ៊ីតាលីជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ចកម្មនិងវិនិយោគ
10/06/2014 08:43
(VOVworld) -​ ក្នុងក្របខ័ណដំណើរទស្សនកិច្ចជាផ្លូវការ នៅវៀតណាមនារសៀលថ្ងៃទី៩ មិថុនា ប្រធានរដ្ឋ វៀតណាមលោក Truong Tan Sang បានទទួលជួប សន្ទនាជាមួយនាយករដ្ឋមន្រ្តីអ៊ីតាលីលោក Matteo Renzi នៅវិមានប្រធានរដ្ឋ។
វៀតណាមអ៊ីតាលីជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ចកម្មនិងវិនិយោគ
(VOVworld)-​ ក្នុងក្របខ័ណដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នា រសៀលថ្ងៃទី៩ មិថុនា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានទទួល ជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីអ៊ីតាលីលោក Matteo Renzi នៅវិមាន ប្រធានរដ្ឋ។ប្រធានរដ្ឋលោក Truong Tan Sang សំដែងជំនឿជាក់ថា នាចុងឆ្នាំនេះ  ពេលដែលប្រទេសទាំង២ទទួលបានជោគជ័យក្នុងកិច្ចចរចារស្ដីពីកិច្ច ព្រមព្រៀងពាណិជ្ចកម្មសេរីវៀតណាម-EU (FTA) នោះយថាទស្សន៍និងឱកាស សហប្រតិបត្តិការថ្មីនឹងបន្តបានបើកទូលាយ។លោកប្រធានរដ្ឋក៏បានស្នើរដែរ ថា នាពេលខាងមុខ ភាគីទាំង២បន្តរក្សាការផ្លាស់ប្ដូរគណៈប្រតិភូនៅគ្រប់ជាន់ ថ្នាក់ ជំរុញទំនាក់ទំនងសេដ្ឋកិច្ច​ ពាណិជ្ចកម្មនិងវិនិយោគ​ ជាពិសេសលើ វិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពលនិងឧស្សាហកម្មកែច្នៃ ដោយអះអាងថា វៀតណាមនឹងបង្កលក្ខណៈងាយស្រួលដើម្បីបណ្ដាក្រុមហ៊ុនអ៊ីតាលីធើ្វ អាជីវកម្មដ៏យូអង្វែងនៅវៀតណាម។លោក Truong Tan Sang មានគោល បំណង អ៊ីតាលីនឹងគាំទ្រវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យជាមួយសហភាពអឺរ៉ុប​ (EU) ហើយអះអាងថា វៀតណាមនឹងជាស្ពាន តភ្ជាប់ដើម្បីអ៊ីតាលីបង្កើនទំនាក់ទំនងជាមួយបណ្ដាប្រទេសអាស៊ាន។ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang (ខាងស្ដាំដៃ)​ និង នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Matteo Renzi​ (រូបថត៖TTXVN) រីឯខ្លួនវិញ នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Matteo Renzi អះអាងថា អ៊ីតាលី យកចិត្តទុកដាក់ និងមានគោលបំណងជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្រ្ត ជាមួយវៀតណាម លើកតម្លៃពាប្រាក់ណិជ្ចកម្មរទ្វេភាគីឡើង៥ពាន់លាន ដុល្លារ ដោយសន្យាធើ្វជាស្ពានតភ្ជាប់ជំរុញទំនាក់ទំនងលើគ្រប់វិស័យរវាង វៀតណាមនិង EU។​លោក​នាយករដ្ឋមន្រ្តីសំដែងការព្រួយបារម្ភដល់ បម្រែបម្រួលនាពេលថ្មីៗនេះលើសមុទ្រខាងកើត ហើយមានគោលបំណង ថាភាគីទាក់ទិននានាត្រូវការដោះស្រាយ ភាពតានតឹងដោយឈរលើការ គោរពច្បាប់អន្តរជាតិ៕