VOV WorldVOV World
វៀតណាមអំពាវនាវឲ្យមានការសន្ទនានិងផ្សះផ្សាសំដៅធានាសន្តិសុខនិងសិទ្ធិមនុស្សនៅប៊ូរុនឌី
18/12/2015 08:53
(VOVworld)-នាថ្ងៃទី១៧ធ្នូនៅទីស្នាក់ការអ.ស.បប្រចាំនៅ ក្រុងហ្សឺណែវប្រទេស ស្វីស ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.បបានដំណើរការសម័យប្រជុំ
វៀតណាមអំពាវនាវឲ្យមានការសន្ទនានិងផ្សះផ្សាសំដៅធានាសន្តិសុខនិងសិទ្ធិមនុស្សនៅប៊ូរុនឌី
(VOVworld)-នាថ្ងៃទី១៧ធ្នូនៅទីស្នាក់ការអ.ស.បប្រចាំនៅ ក្រុងហ្សឺណែវប្រទេស ស្វីស ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.បបានដំណើរការសម័យប្រជុំពិសេសស្តីពី “ស្ថានភាពសិទ្ធិមនុស្សដែលកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃនៅប៊ូរុនឌី” តាម សំណូមពរ របស់ប្រទេសជាសមាជិកនិងអ្នកសង្កេតការនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ចំនួន៤០។ នៅសម័យប្រជុំនេះតំណាងក្រុមបេសកកម្មវៀតណាមប្រចាំនៅ ក្រុង ហ្សឺណែវ បានអះអាងថា ក្នុងនាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស វៀតណាម បានតាម​ដានយ៉ាងដិតដល់និងបានចែករំលែកនូវការព្រួយបារម្ភរបស់សហគមន៍ អន្តរជាតិ ចំពោះស្ថានភាពអំពើហឹង្សានៅប៊ូរុនឌី ព្រមទាំងថ្កោលទោសការរំលោភ សិទ្ធិ មនុស្សំពោះប្រជាជនស៊ីវិល ជាពិសេសគឹក្រុមងាយរងផលប៉ះពាល់ដូចជា នារី និងកុមារ។វៀតណាមគាំទ្រសហគមន៍អន្តរជាតិ ជាពិសេសអ.ស.ប​និងសហ ភាព អឺរ៉ុប (AU) ដែលបានការជួយឧបត្ថម្ភចំាបាច់ និងការស្រុះចិត្តគំនិតរបស់រដ្ឋ អំណាចនិងភាគីទាក់ទិននានានៅប៊ូរុនឌី ដើម្បីបញ្ចប់អំពើហិង្សាក្នុងពេលឆាប់ៗ ហើយរៀបចំការជួបសន្ទនាសំដៅស្វែងរកដំណោះស្រាយសន្តិភាពផងដែរ៕

More