VOV WorldVOV World
វៀតណាមអនុវត្តសៀវភៅកំណត់ហេតុនេសាទអេឡិចត្រូនិក
07/01/2026 10:38
(VOVWORLD) - "កំណត់ផែនទីបង្ហាញផ្លូវសម្រាប់ការផ្លាស់ប្តូរទៅជាសៀវភៅកំណត់ហេតុនេសាទអេឡិចត្រូនិក; គ្រប់គ្រងយ៉ាងតឹងរ៉ឹងឧបករណ៍តាមដានការធ្វើដំណើរ"។ នេះជាសំណើររបស់ឧបនាយករដ្ឋមន្ត្រី លោក ត្រឹន ហុងហា (Tran Hong Ha) នៅក្នុងកិច្ចប្រជុំលើកទី ២៩ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដែលបានធ្វើឡើងកាលពីរសៀលថ្ងៃទី ៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ។
វៀតណាមអនុវត្តសៀវភៅកំណត់ហេតុនេសាទអេឡិចត្រូនិក
យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម និងបរិស្ថាន រហូតមកដល់បច្ចុប្បន្ន ក្រសួង វិស័យ និងមូលដ្ឋានបានសុក្រឹត្យប្រព័ន្ធទិន្នន័យដូចជា៖ ការផ្តល់អាជ្ញាប័ណ្ណ និងការចុះបញ្ជីលើប្រព័ន្ធគ្រប់គ្រងទិន្នន័យនេសាទជាតិ (VnFishbase); សៀវភៅកំណត់ហេតុនេសាទ (eLogbook); ប្រព័ន្ធតាមដានការនេសាទ (eCDT); ប្រព័ន្ធត្រួតពិនិត្យការធ្វើដំណើររបស់នាវានេសាទ (VMS); និងប្រព័ន្ធដោះស្រាយការរំលោភបំពានក្នុងវិស័យនេសាទ។ ឧបនាយករដ្ឋមន្ត្រី លោក ត្រឹន ហុងហា ថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំ។ រូបថត៖TTXVN យោងតាមឧត្តមសេនីយ៍ឯក លេ ក្វាង ដាវ (Le Quang Dao) អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ក្រសួងការពារប្រទេស បច្ចុប្បន្នមាននាវាឆ្មាំសមុទ្រចំនួន ៥២ គ្រឿងដែលកំពុងប្រតិបត្តិការនៅក្នុងដែនទឹកជាប់ព្រំដែនឥណ្ឌូនេស៊ី ថៃ។ល។
TAG
VOV/VOVworld/វៀតណាម/សៀវភៅកំណត់ហេតុនេសាទអេឡិចត្រូនិក/ការនេសាទ​