វៀតណាមអបអរសារទទិវាបុណ្យឯករាជ្យជាតិព្រះរាជានាចក្រកម្ពុជា
06/11/2015 11:05
(VOVworld) – នាព្រឹកថ្ងៃទី ៦ វិច្ឆិកា អនុរដ្ឋមន្ត្រីការបរទេស វៀតណាម លោក Le Hoai Trung បានអញ្ជើញទៅកាន់ស្ថាន ទូតកម្ពុជាប្រចាំនៅវៀតណាមដើម្បីអបអរសារទទិវាបុណ្យ ឯករាជ្យជាតិលើកទី ៦២ នៃព្រះរាជានាចក្រកម្ពុជា (ថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ១៩៥៣-ថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៥)។

វៀតណាមអបអរសារទទិវាបុណ្យឯករាជ្យជាតិព្រះរាជានាចក្រកម្ពុជា (Image: VNA) (VOVworld) – នាព្រឹកថ្ងៃទី ៦ វិច្ឆិកា អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung បានអញ្ជើញទៅកាន់ស្ថានទូតកម្ពុជាប្រចាំនៅវៀតណាមដើម្បី អបអរសារទទិវាបុណ្យឯករាជ្យជាតិលើកទី ៦២ នៃព្រះរាជានាចក្រកម្ពុជា (ថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ១៩៥៣-ថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៥)។ ក្នុងជំនួប អនុរដ្ឋមន្ត្រីកា របរទេស លោក Le Hoai Trung បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលដ៏ធំធេង ដែលប្រជាជនកម្ពុជាបានបង្កើតបានក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រ នរោត្តមសីហមុនីនិងក្រោមការដឹកនាំរបស់ព្រឹទ្ធសភារដ្ឋសភានិងរាជរដ្ឋាភិបាល កម្ពុជា។ លោក Le Hoai Trung បានអះអាងថា៖ គោលនយោបាយមុនក៏ដូចជា ក្រោយរបស់វៀតណាមគឺជានិច្ចកាលគោរពនិងផ្តល់អាទិភាពខ្ពស់សំរាប់ការ ពង្រឹងនឹងពង្រីកទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ កម្ពុជាហើយសង្ឃឹមថា៖ ប្រជាជនកម្ពុជានឹងបន្តបង្កើតបានសមិទ្ធិផលថ្មីដ៏ធំធេង ថែមទៀតនាពេលខាងមុខ។ ភាគីទាំងពីរជឿជាក់ថា៖ ដោយមានសុឆ័ន្ទៈនិងការ ខំប្រឹងប្រែងនៃប្រទេសទាំងពីរការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនរវាង វៀតណាមនិងកម្ពុជានឹងសម្រេចយ៉ាងឆាប់រហ័សសំដៅកសាងខ្សែព្រំដែន សន្តិភាពមិត្តភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍រួមចំណែកពង្រឹងទំនាក់ទំនង ជិតខាងល្អប្រសើររវាងវៀតណាមជាមួយកម្ពុជា៕
Related





