VOV WorldVOV World
វៀតណាមរៀបចំសកម្មភាពសប្តាហ៍ជួយជ្រោមជ្រែងទិវាសន្សំសំចៃពិភពលោក
30/10/2016 08:52
(VOVworld)-ពិធីបំផុស “សប្តាហ៍ជួយជ្រោមជ្រែងទិវាសន្សំសំចៃពិភពលោកឆ្នាំ២០១៦ នៅវៀតណាម” បានប្រារព្ធឡើងនាព្រឹកថ្ងៃទី៣០តុលានៅទីក្រុងហាណូយ។
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhanថ្លែងមតិក្នុងពិធីបំផុសចលនា (VOVworld)-ពិធីបំផុស “សប្តាហ៍ជួយជ្រោមជ្រែងទិវាសន្សំសំចៃពិភពលោកឆ្នាំ ២០១៦ នៅវៀតណាម” បានប្រារព្ធឡើងនាព្រឹកថ្ងៃទី៣០តុលានៅទីក្រុងហាណូយ។  ក្រោម ប្រធានបទ “ការសន្សំសំចៃបច្ចុប្បន្ន- ភាពស្រស់បំព្រងនាពេលអនាគត” សប្តាហ៍ជួយ ជ្រោមជ្រែងទិវាសន្សំសំចៃឆ្នាំនេះបានផ្តោតការយកចិត្តទុកដាក់ទៅ លើនារី​ កុមារ សិស្សានុសិស្ស ដែលជាជនមានតួនាទីសំខាន់ក្នុងការងារជម្រុញ ចលនាសន្សំសំចៃ។ ថ្លែងមតិក្នុងពិធី ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុ ភូមិវៀតណាម លោក Nguyen Thien Nhan បានចាត់ទុកថា៖         “ខ្ញុំគិតថាប្រសិនបើនៅក្នុងភោជនីយដ្ឋាននៃទីក្រុងនីមួយៗ យើងដកចេញ ស្រា ១ដបផងនិងពិនិត្យមើលថាប្រដាប់ប្រដាណានៅប្រើប្រាស់បានគឺទុកប្រើសិន តើ។ ដូច្នេះ យើងនឹងជៀសវាងបានការខ្ជះខ្ជាយ។​ហើយការខ្ជះខ្ជាយនិងអំពើពុក រលួយជាប្រភេទខ្ជះខ្ជាយខ្លាំងបំផុត។ យើងខ្ញុំសង្ឃឹមថា ដើម្បីប្រទេសជាតិ ដើម្បី អនាគតគ្រួសារ យើងផ្ទាល់ យើងត្រូវមាន អាកប្បកិរិយាយ៉ាងម៉ឺងម៉ាត់ចំពោះការ ខ្ជះខ្ជាយនិងអំពើពុករលួយ ”៕