វៀតណាមរំលឹកខួបអនុស្សាវរីយ៍នៃទិវាអន្តរជាតិ Francophonie
15/03/2014 09:09
Vovworld-ពិធីមីទ្ទីងរំលឹកខួបអនុស្សាវរីយ៍នៃទិវាអន្តរជាតិFrancophonieបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៤មិនានៅទីក្រុងហាណូយ ជាមួយការចូលរួមរបស់អគ្គលេខាធិការ Francophonie លោក Abdou Diouf និងអនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan។

វៀតណាមរំលឹកខួបអនុស្សាវរីយ៍នៃទិវាអន្តរជាតិ Francophonie (VOV) Vovworld-ពិធីមីទ្ទីងរំលឹកខួបអនុស្សាវរីយ៍នៃទិវាអន្តរជាតិ Francophonie បានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៤មិនានៅទីក្រុងហាណូយ ជាមួយការចូលរួម របស់អគ្គលេខាធិការ Francophonie លោក Abdou Diouf និងអនុប្រធានរដ្ឋវៀត ណាមលោកស្រី Nguyen Thi Doan។ ថ្លែងមតិនៅពិធីនេះអនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានអះអាងថា ពិធីរំលឹកខួបអនុស្សាវរីយ៍នេះជាឱកាសរឹតបន្តឹងថែមទៀតចំណងសាមគ្គីភាពមិត្តភាពរវាងបណ្ដាប្រទេសសមាជិក Francophonie លើកដម្កើងភាសា បារាំង។ អនុប្រធានរដ្ឋលោកស្រី Nguyen Thi Doan បានសង្កត់ធ្ងន់ថា៖ “វៀតណាមវាយតំលៃខ្ពស់រាល់ជោគជ័យនិងការរួមវិភាកទានរបស់សហគមន៍ Francophonie ចំពោះពិភពលោកនិយាយរួមនិងចំពោះសហគមន៍ Francophonie និយាយដោយឡែក ក្នុងនោះមានគុណបំណាច់ដ៏ធំធេងរបស់លោកអគ្គលេខាធិ ការ។ វៀតណាមកំពុងមានសកម្មភាពសកម្មដើម្បីរួមវិភាគទានសំរាប់គ្រួសាររួម Francophonie៕”
Related





