VOV WorldVOV World
វៀតណាមរួមចំណែកសកម្មចូលក្នុងរាល់បញ្ហាសុខាភិបាលសកលលោក
01/06/2016 09:16
(VOVworld)-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៣០និង៣១ឧសភា គណៈប្រតិភូក្រសួង សុខាភិបាលវៀតណាម​ដឹកនាំដោយរដ្ឋមន្ត្រី
វៀតណាមរួមចំណែកសកម្មចូលក្នុងរាល់បញ្ហាសុខាភិបាលសកលលោក
វៀតណាមរួមចំណែកសកម្មចូលក្នុងរាល់បញ្ហាសុខាភិបាលសកលលោក (VOVworld)-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៣០និង៣១ឧសភា គណៈប្រតិភូក្រសួង សុខាភិបាលវៀតណាម​ដឹកនាំដោយរដ្ឋមន្ត្រី លោកស្រី Nguyen Thi Kim Tien បានអញ្ជើញចូលរួមសម័យប្រជុំលើកទី១៣៩ ក្រុមប្រឹក្សាប្រតិបត្តិនៃអង្គការសុខ ភាពពិភពលោក (WHO) ដែលប្រព្រឹត្តទៅនៅក្រុង Geneva ប្រទេសស្វីស។ នៅក្នុង សម័យប្រជុំនេះ គណៈប្រតិភូវៀតណាមបានផ្តល់មតិទៅលើរាល់បញ្ហាសុខាភិ បាលដែលកំពុងទាក់ទាញការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ ក្នុងនោះ មាន ជំងឺបណ្តាលអោយខូចសរសៃប្រសាទដូចជាជំងឺ Alzeimer ការកសាងកម្មវិធី សកម្មភាពសំដៅបង្ការជំងឺថ្លង់និងជំងឺភ្នែកអន់ខ្សោយជាដើម។ នៅក្នុងវេទិកានេះ ​វៀត ណាមក៏បានចែករំលែកនូវបទពិសោធន៍ក្នុងការទប់ទល់ជាមួយនឹងជំងឺទើប នឹង លេចចេញដ៏គ្រោះថ្នាក់ដូចជា Ebola ​អាការជំងឺ​រលៀកផ្លូវ​ដង្ហើម​មជ្ឈឹម​បូព៌ា MERS-Cov ជាដើមដែលកំពុងជាការសាកល្បងសម្រាប់ផ្នែកសុខាភិបាលសកល លោកផងដែរ៕