VOV WorldVOV World
វៀតណាមសហការរៀបចំជំនួបសន្ទនាអន្តរជាតិស្តីពីបញ្ហាកុមារនិងគ្រួសារ
23/09/2015 09:46
(VOVworld)-នាថ្ងៃទី២២កញ្ញា នៅខាងក្រៅកិច្ចប្រជុំលើកទី៣០ នៃក្រុម ប្រឹក្សាសិទ្ធិមនុស្សអ.ស.បដែលប្រព្រឹត្តទៅនៅក្រុងហ្សឺណែវរបស់ស្វីស
វៀតណាមសហការរៀបចំជំនួបសន្ទនាអន្តរជាតិស្តីពីបញ្ហាកុមារនិងគ្រួសារ
រូបថត៖ អ៊ីធើណែត (VOVworld)-នាថ្ងៃទី២២កញ្ញា នៅខាងក្រៅកិច្ចប្រជុំលើកទី៣០ នៃក្រុមប្រឹក្សាសិទ្ធិ មនុស្សអ.ស.បដែលប្រព្រឹត្តទៅនៅក្រុងហ្សឺណែវរបស់ស្វីស វៀតណាមបានរួម សហការជាមួយប្រទេសកេនយ៉ា ព័រទុយហ្គាល់ និងអ៊ុយរូហ្គាយ​រៀបចំជំនួបសន្ទនា អន្តរជាតិ ស្តីអំពីការ “វិនិយោគ ទៅលើកុមារនិងគ្រួសារ សំដៅបន្ធូស្រាលស្ថាន ភាពកុមាររងការបោះបង់ចោល ឬព្រាត់ព្រាស់គ្រួសារ”។​ថ្លែងមតិនៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត Nguyen Trung Thanh ប្រធានក្រុមបេសកកម្មវៀតណាមបានវាយ តម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់និងចែករំលែករបស់ប្រទេសនា នាទៅលើបញ្ហា រួមនៅប្រទេសជាច្រើន នោះគឺស្ថានភាពកុមាររងការបោះបង់ចោលឬត្រូវព្រាត់ប្រាស់ គ្រួសារដោយសារមូលហេតុសេដ្ឋកិច្ចសង្គមខុសពីគ្នា។ លោក Nguyen Trung Thanh ក៏បានចែករំលែករាល់ការខំប្រឹងប្រែង របស់វៀតណាមក្នុងការគាំពារនិងថែទាំកុមារ រងការបោះបង់ចោលនឹងគ្មានទីពឹង។ លោក Nguyen Trung Thanh បានអះអាងថា វៀតណាមនឹងខំប្រឹង ប្រែងថែមទៀត សំដៅធានាថាកុមារទាំងអស់គ្នា​ នឹងទទួលបាន ការថែទាំ គាំពារ អប់រំនិងត្រៀមខ្លួនជាស្រេចបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេស និង អង្គការអន្តរជាតិនានាលើវិស័យនេះ៕