VOV WorldVOV World
វៀតណាមសកម្មស្វែងរកយន្តហោះរបស់ម៉ាឡេស៊ីដែលបានបាត់ខ្លួន
10/03/2014 07:00
(VOVworld) – ព្រឹកថ្ងៃទី ១០ មិនា ជលាកាសយាន DH-C6 លេខ VNT 777 នៃកងទ័ពជើងទឹកវៀតណាមប្រចាំនៅកោះស្រុក Phu Quoc (ភាគខាងត្បូង វៀតណាម) បានដណើរការស្វែងរកជួយសង្គ្រោះជាថ្មីម្តង ទៀតយន្តហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ដែលបានបាត់ខ្លួននៅតំបន់សមុទ្ររវាង​ ទីក្រុង​កូឡាឡាំ​ពួរនិង​ទីក្រុង​ប៉េកាំង​។
វៀតណាមសកម្មស្វែងរកយន្តហោះរបស់ម៉ាឡេស៊ីដែលបានបាត់ខ្លួន
ជលាកាសយាន DH-C6 លេខ VNT 777 នៃកងទ័ពជើងទឹកវៀតណាមប្រចាំនៅកោះស្រុក Phu Quoc (ភាគខាងត្បូង វៀតណាម) បានដណើរការស្វែងរកជួយសង្គ្រោះជាថ្មីម្តងទៀតយន្តហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ដែលបានបាត់ខ្លួននៅតំបន់សមុទ្ររវាងទីក្រុង កូឡាឡាំពួរនិងទីក្រុងប៉េកាំង ។ (Image: tuoitre.vn) (VOVworld) – ព្រឹកថ្ងៃទី ១០ មិនា ជលាកាសយាន DH-C6 លេខ VNT 777 នៃកងទ័ពជើងទឹកវៀតណាមប្រចាំនៅកោះស្រុក Phu Quoc  (ភាគខាងត្បូង វៀតណាម) បានដណើរការស្វែងរកជួយសង្គ្រោះជាថ្មីម្តងទៀតយន្តហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍  Malaysia Airlines ដែលបានបាត់ខ្លួន នៅតំបន់សមុទ្ររវាង​ទីក្រុង​កូឡាឡាំ​ពួរនិង​ទីក្រុង​ប៉េកាំង​ ។ នាព្រឹកថ្ងៃដ៏ ដែល អនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍និងដឹកជញ្ជូនវៀតណាម លោក Pham Quy Tieu បានធ្វើដំណើរទៅកោះស្រុក Phu Quoc ដើម្បីស្រាវជ្រាវបង្កើត ទីបញ្ជាការសមរភូមិមុខនៅទីនេះ និងត្រៀមរៀបចំវិធានការបំរើការស៊ើប អង្កេត។ ទាក់ទិនដល់ការបាត់ខ្លួននៃយន្ត ហោះ MH370 នៃក្រុមហ៊ុន Malaysia Airlines នារសៀលថ្ងៃទី ៩ មិនា ឧបនាយក រដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស វៀតណាម លោក Pham Binh Minh បាន សន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រី ការបរទេសចិន លោក Wang Yi ។ ឧបនាយករដ្ឋមន្ត្រី  Pham Binh Minh បាន ឲ្យដឹងថា៖ បន្ទាប់ពីរឿងហេតុពោលខាងលើបានកើតមានឡើង នាយករដ្ឋមន្ត្រី វៀតណាម​ លោក Nguyen Tan Dung បានបញ្ជាផ្ទាល់បណ្ដាតំលាំងស្ថាប័នមាន សមត្ថកិច្ចប្រមូលផ្តុំវិធានការដើម្បីស្វះស្វែងរកនិងជួយសង្គ្រោះ។ មកដល់ឥឡូវ នេះ វៀតណាមបានដាក់ពង្រាយយន្តហោះនិងនាវាជួយសង្គ្រោះជាច្រើនដើម្បី ស្វែងរកយន្តហោះដែលបានបាត់ខ្លួន។ ឧបនាយរដ្ឋមន្ត្រីវៀតណាមបានអះអាង ថា៖ ក្រសួងការបរទេសវៀតណាមនិងបណ្ដាស្ថាប័នមានសមត្តកិច្ចត្រៀមខ្លួន ជាស្រេចបង្កលក្ខណៈងាយស្រួលសហការជាមួយកំលាំងជួយសង្គ្រោះរបស់ចិន និងប្រទេសទាក់ទិននានាចូលរួមការងារស្វែងរកនេះ។ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនវៀតណាម អំពីការជួយឧបត្ថម្ភជាបន្ទាន់និងសកម្មរបស់ខ្លួនក្នុងរឿងហេតុនេះ។ ចិនវាយតំលៃ ខ្ពស់ចំពោះបណ្ដាវិធានការដែលកំលាំងស្វែងរកជួយសង្គ្រោះវៀតណាមកំពុង អនុវត្ត។ មុននោះ នាថ្ងៃទី ៨ មិនា ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានដំណើរ ការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Dato Sri Anifah Hj Aman ផងដែរ៕