VOV WorldVOV World
វៀតណាមសម្តែងការគោរពនិងគាំទ្រសមាគ្គីភាពជាមួយប្រទេសជាមិត្តភក្តិប្រពៃណីនៅអាមេរិកឡាទីន
20/09/2016 11:16
(VOVworld)-នៅក្នុងសន្និសីទជាន់ខ្ពស់លើកទី១៧នៃចលនាមិនចូលបក្សសម្ព័ន្ធដោយ ប្រធានបទ “សន្តិភាព​ អធិបតេយ្យភាពនិងសាមគ្គីភាពដើម្បីការអភិវឌ្ឍន៍”
វៀតណាមសម្តែងការគោរពនិងគាំទ្រសមាគ្គីភាពជាមួយប្រទេសជាមិត្តភក្តិប្រពៃណីនៅអាមេរិកឡាទីន
វៀតណាមសម្តែងការគោរពនិងគាំទ្រសមាគ្គីភាពជាមួយប្រទេសជាមិត្តភក្តិប្រពៃណីនៅអាមេរិកឡាទីន (VOVworld)-នៅក្នុងសន្និសីទជាន់ខ្ពស់លើកទី១៧នៃចលនាមិនចូលបក្សសម្ព័ន្ធដោយ  ប្រធានបទ “សន្តិភាព​ អធិបតេយ្យភាពនិងសាមគ្គីភាពដើម្បីការអភិវឌ្ឍន៍” ដែលទើប  នឹងបានប្រព្រឹត្តទៅនៅប្រទេសវេណេហ្ស៊ុយអេឡានោះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋ មន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញដឹកនាំគណៈប្រតិភូ វៀតណាមចូលរួមសន្និសីទនេះនឹងមានបទសន្ទរកថាសំខាន់ៗ សម្តែងចេញនូវការគោ ​រពរបស់វៀតណាមចំពោះចលនា ព្រមទាំងជាបង្ហាញនូវការគាំទ្រនិងចំណងសាមគ្គី ភាពចំពោះប្រទេសម្ចាស់ផ្ទះ វេណេហ្ស៊ុយអេឡានិងប្រទេសជាមិត្តភក្តិប្រពៃណីរបស់ វៀតណាមនៅទ្វីបអាមេរិកឡាទីនផងដែរ។​សង្កត់ធ្ងន់ទៅលើការរួមចំណែកសកម្មរបស់  គណៈប្រតិភូវៀតណាមនៅក្នុងសន្និសីទលើកនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc បានឲ្យដឹងថា វៀតណាមបានរួមចំណែកយ៉ាងសកម្មដោយ គោលដៅរក្សារឹងមាំនូវទិសដៅរបស់ចលនានេះក្នុងកាលៈទេសៈស្មុគ្រស្មាញរបស់​ពិភពលោកនាបច្ចុប្បន្ន។​វៀតណាមបានសកម្មគាំទ្រ និងផ្លាស់ប្តូរជាមួយប្រទេសជា ប្រធាន ដោយឈរលើស្មារតីស្ថាបនា ដើម្បីដោះស្រាយរាល់បញ្ហាខ្វែងគំនិតដែលកើត មាន ឡើងក្នុងដំណើរការប្រព្រឹត្តទៅសន្និសីទ ឈរលើមូលដ្ឋាននៃគោលការណ៍របស់ ចលនា​និងរួមចំណែកសកម្មចូលក្នុងជោគជ័យនៃសន្និសីទ៕