គណៈប្រតិភូ រដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋសភាវៀតណាម លោក Vu Hong Thanh បានចូលរួមសម័យប្រជុំត្រៀមសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)-មហាសន្និបាតអន្តរសភាអាស៊ាន (AIPA)។ (រូបថត៖ TTXVN) |
ថ្លែងមតិក្នុងសម័យប្រជុំ អនុប្រធានរដ្ឋសភាវៀតណាម លោក Vu Hong Thanh បានវាយតម្លៃខ្ពស់ និងគាំទ្រចំពោះប្រធានបទ និងអាទិភាពរបស់ម៉ាឡេស៊ីក្នុងអំឡុង ឆ្នាំធ្វើជាប្រធានអាស៊ាន និង AIPA រួមទាំងអាទិភាពលើកំណើនប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល និងការធ្វើអាជីវកម្មកម្លាំង ចលករកំណើនថ្មីដោយផ្អែកលើការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ គណៈប្រតិភូ វៀតណាមបានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលអាស៊ានទើបតែបានអនុម័តលើចក្ខុវិស័យ សហគមន៍អាស៊ានឆ្នាំ ២០៤៥ និងផែនការយុទ្ធសាស្ត្រ បង្កើតក្របខណ្ឌសហប្រតិបត្តិ ការនិងការតភ្ជាប់កាន់តែស៊ីជម្រៅសម្រាប់អាស៊ានក្នុងដំណាក់កាលថ្មីនោះ AIPA ចាំបាច់ត្រូវផ្ញើសារគាំទ្រយ៉ាងខ្លាំងក្លា ហើយសន្យាសម្របសម្រួលយ៉ាងជិតស្និទ្ធ និងរួមដំណើរជាមួយរដ្ឋាភិបាល និងប្រជាជននៃបណ្តាប្រទេសអាស៊ាន ដើម្បីអនុវត្តន៍ ប្រកបដោយជោគជ័យនូវគោលដៅអាទិភាពដែលបានដាក់ចេញ។
គណៈប្រតិភូវៀតណាមក៏បានស្នើរឲ្យបន្តផ្តល់អាទិភាពខ្ពស់ដល់ការបង្រួញ គម្លាតអភិវឌ្ឍន៍ និងការអភិវឌ្ឍអនុតំបន់ រួមទាំងអនុតំបន់មេគង្គផងដែរ។ ក្នុងបរិបទនៃ ការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៅលើពិភពលោក និងក្នុងតំបន់ គណៈប្រតិភូវៀតណាម បានស្នើថា អាស៊ានចាំបាច់ត្រូវរក្សាយ៉ាងរឹងមាំនូវសាមគ្គីភាព និងតួនាទីមជ្ឈភាព របស់ខ្លួន ព្រមទាំងជំរុញការគោរពតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ផងដែរ៕