វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍អភិវឌ្ឍវប្បធម៌ជាមួយអេត្យូពី
31/03/2015 09:47
(VOVworld) - នាថ្ងៃទី៣១ មិនា នៅរដ្ឋធានីហាណូយ រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Hoang Tuan Anh បានទទួលជួបសន្ទនាជាមួយ គណៈប្រតិភូអេត្យូពី ដឹកនាំដោយលោកប្រធានរដ្ឋ សភាLassa Teklebhan Gebrehiwot

ភូមិវប្បធម៌ ទេសចរណ៍នៃបណ្ដាជនជាតិវៀតណាម (VOVworld) - នាថ្ងៃទី៣១ មិនា នៅរដ្ឋធានីហាណូយ រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមលោក Hoang Tuan Anh បានទទួលជួបសន្ទនាជាមួយ គណៈប្រតិភូអេត្យូពី ដឹកនាំដោយលោកប្រធានរដ្ឋសភាLassa Teklebhan Gebrehiwot ក្នុងឱកាសមកកាន់វៀតណាមចូលរួម IPU ១៣២។នៅទីនេះ លោករដ្ឋ មន្រ្តី Hoang Tuan Anh បានឧទ្ទេសនាមអំពីទឹកដីនិងមនុស្សវៀតណាមដែលជានិច្ច កាលយកចិត្ត ទុកដាក់ដល់ការបើកទូលាយទំនាក់ទំនងជាមួយប្រទេសទាំងឡាយនៅលើពិភព លោក ក្នុងនោះមានអេត្យូពីផង។លោករដ្ឋមន្រ្តីបានចាត់ទុកថា វៀតណាមនិង អេត្យូពី ត្រូវជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការក្នុងវិស័យវប្បធម៌នាពេលខាងមុខ និង វៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍន៍ វប្បធម៌ជាមួយអេត្យូពី។រីឯខ្លួនវិញ លោក Lassa Teklebhan Gebrehiwot បានអះអាង ថា អេត្យូពីមានគោលបំណងរៀនសូត្របទពិសោធន៍របស់វៀតណាមក្នុងការរៀប ចំ ផែនការ កសាង អភិវឌ្ឍន៍រូបសណ្ឋានភូមិវប្បធម៌ ទេសចរណ៍នៃបណ្ដាជនជាតិ វៀត ណាម៕
Related





