វៀតណាមវាយតំលៃខ្ពស់ការសំរេចការចរចារ TPP
07/10/2015 08:35
Vovworld-នាថ្ងៃទី៦តុលា ឆ្លើយសំនួររបស់អ្នកយកព័ត៌មាន ស្នើរសូមឲ្យដឹងអំពីប្រតិកម្មរបស់វៀតណាមចំពោះការ បញ្ចប់

វៀតណាមវាយតំលៃខ្ពស់ការសំរេចការចរចារ TPP Vovworld-នាថ្ងៃទី៦តុលា ឆ្លើយសំនួររបស់អ្នកយកព័ត៌មានស្នើរសូមឲ្យដឹង អំពីប្រតិកម្មរបស់វៀតណាមចំពោះការបញ្ចប់ដំណើរការចរចារលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) អ្នកនាំពាក្យក្រសួងការបរទេស វៀតណាមលោក Le Hai Binh បានឲ្យដឹងថា៖ “វៀតណាមសប្បាយរីករាយនិងវាយតំលៃខ្ពស់ការប្តេជ្ញាចិត្តការខំប្រឹងប្រែងក៏ ដូចជាភាពសកម្មច្នៃប្រឌិតរបស់ប្រទេសសមាជិកក្នុងការសំរេចកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក(TPP)នាថ្ងៃទី៥តុលានៅទីក្រុង Atlanta អាមេរិក។ ការសំរេចចិត្តលើកិច្ចព្រមព្រៀង TPP ជារបត់សំខាន់រួមចំណែកជំរុញ និន្នាការចងសម្ព័ន្ធពហុកំរិតដូចជារក្សាបរិយាកាសសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍន៍ សកម្មរបស់អាស៊ី-ប៉ាស៊ីហ្វិក។ TPP នឹងជួយឲ្យវៀតណាមបើកទូលាយសក្ដានុភាពសហប្រតិបត្តិការនិងធ្វើឲ្យ ស៊ីជម្រៅទំនាក់ទំនងរវាងវៀតណាមជាមួយដៃគូជួរមុខលើពិភពលោកនិងដំបន់ ទន្ទឹមនឹងនោះរួមចំណែកពហុបែបបនីយកម្មទីផ្សារប្រភពផ្គត់ផ្គង់វត្ថុធាតុដើមនិង ជួយវៀតណាមចូលរួមស៊ីជម្រៅជាងក្នុងខ្សែសង្វាក់តំលៃនិងបណ្ដាញផលិតកម្មដំបន់ និងសកលលោក៕”
Related





