VOV WorldVOV World
វៀតណាមវាយតំលៃខ្ពស់ការដែលព្រឹទ្ធសភាអាមេរិកអនុម័តលើការលុបចោលកម្មវិធីឃ្លាំមើលត្រីរំអិល
31/05/2016 11:24
(VOVworld) - នេះជាកម្មវិធីមិនចាំបាច់ហើយអាចក្លាយ ទៅជារបាំងពាណិជ្ជកម្មមិនហូតពន្ធ រំលោភទៅលើ ការកំណត់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងស្មារតីនៃកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្ម ឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)។
វៀតណាមវាយតំលៃខ្ពស់ការដែលព្រឹទ្ធសភាអាមេរិកអនុម័តលើការលុបចោលកម្មវិធីឃ្លាំមើលត្រីរំអិល
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh (VOVworld) - នាថ្ងៃទី៣១ ឧសភា ឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីការដែល នាថ្ងៃទី២៥ ឧសភា កន្លងទៅ ព្រឹទ្ធសភាអាមេរិកបានអនុម័តលើពង្រាងសេចក្ដីសំរេចចិត្តលេខ២៨ដោយយល់ព្រមលុបចោលកម្មវិធីឃ្លាំមើលត្រីរំអិល របស់ក្រសួងកសិ កម្មអាមេរិកនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បានឲ្យដឹងថា វៀតណាមបានសំដែងការព្រួយបារម្ភជាច្រើន លើកច្រើនសារអំពី កម្មវិធីឃ្លាំមើលត្រីរំអិលរបស់ក្រសួងកសិកម្មអាមេរិក។នេះជាកម្មវិធីមិនចាំបាច់ ហើយអាចក្លាយទៅជារបាំងពាណិជ្ជកម្មមិនហូតពន្ធ រំលោភ ទៅលើការកំណត់ របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងស្មារតីនៃកិច្ច ព្រមព្រៀងដៃគូ ពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)។វៀតណាមវាយ តំលៃខ្ពស់ការដែល ព្រឹទ្ធសភាអាមេរិកអនុម័តលើពង្រាងសេចក្ដីសំរេចចិត្តស្ដីអំពីការលុបចោលកម្មវិធី ពោលខាងលើ។នេះជាការបោះជំហានដ៏ត្រឹមត្រូវ រួមចំ ណែកបង្ហាញនូវការសន្យា របស់អាមេរិកចំពោះយន្តការពាណិជ្ជកម្មទ្វេភាគីនិង ពហុភាគីជាមួយវៀតណាម សមស្របទៅនឹងការអភិវឌ្ឍន៍នៃទំនាក់ទំនងដៃគូលើ គ្រប់វិស័យវៀតណាម- អាមេរិកដែលត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈដំណើរ ទស្សនកិច្ចនៅវៀត ណាមនាពេលថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិកលោក Barack Obama។វៀត ណាមអំពាវនាវឲ្យសភាជាន់ទាបនិងរដ្ឋអំណាចអាមេរិក មានការបោះជំហានជា បន្តទៅទៀតដើម្បីលុបចោលទាំងស្រុងនូវកម្មវិធីនេះ៕