វៀតណាមយកចិត្តទុកដាក់ទំនាក់ទំនងជាមួយអេហ្ស៊ីប
17/12/2015 08:33
(VOVworld)-នៅក្នុងពិធីជូនសារតាំងរបស់ប្រធានរដ្ឋ Truong Tan Sang ជូនប្រធានាធិបតីអេហ្ស៊ីប Abdel Fattah el-Sisi

(VOVworld)-នៅក្នុងពិធីជូនសារតាំងរបស់ប្រធានរដ្ឋ Truong Tan Sang ជូនប្រធា នាធិបតីអេហ្ស៊ីប Abdel Fattah el-Sisi នាថ្ងៃទី១៦ធ្នូ ឯកអគ្គរដ្ឋទូត Do Hoang Long បានអះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាលគោរព និងចាត់ទុក អេហ្ស៊ីបជាដៃគូសំខាន់ជួរមុខរបស់វៀតណាមក្នុងតំបន់។ លោកឯក អគ្គរដ្ឋទូត មានបំណងថា អេហ្ស៊ីបនឹងជួយឧបត្ថម្ភសម្រាប់ក្រសួងស្ថាប័ននៃប្រ ទេសទាំងពីរ ដោយបានសហការគ្នាយ៉ាងស្អិតរមួត រួមចំណែកនាំទំនាក់ទំនងមិត្ត ភាពរវាងប្រ ទេសទាំងពីរឲ្យបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ រីឯខ្លួនវិញ ប្រធានាធិបតី Abdel Fattah el-Sisi បានជឿជាក់ថា ដំណើរទស្សនកិច្ចជាន់ខ្ពស់រវាងថ្នាក់ដឹកនាំ នៃប្រ ទេសទាំងពីរ នឹងរួមចំណែកនាំទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មី។ ប្រធានា ធិបតីអេហ្ស៊ីបក៏មានជំនឿជាក់ថា ក្នុងអាណត្តិរបស់ខ្លួន ឯកអគ្គរដ្ឋទូត Do Hoang Long នឹងមានការរួមវិភាគទានសំខាន់ចូលក្នុងការបង្រឹងនិងពង្រីករួមទាំង អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតនូវទំនាក់ទំនងកំពុងល្អប្រសើររវាងអេហ្ស៊ីបនិង វៀតណាមផងដែរ៕
Related





