VOV WorldVOV World
វិមានបញ្ចកោណព្រមានលទ្ធភាពវាយប្រហាររបស់ IS ក្នុងទិវាបុណ្យជាតិអាមេរិក
02/07/2015 07:04
(VOVworld) – នាថ្ងៃទី ១ កក្កដា វិមានបញ្ចកោណបាន ព្រមានគ្រោះអាសន្នថា៖ អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) អាចដំណើការវាយប្រហារទៅលើអាមេរិក ក្នុងឱកាស ទិវាបុណ្យជាតិនៃប្រទេសនេះ នាថ្ងៃទី ៤ កក្កដា ខាងមុខ។
វិមានបញ្ចកោណព្រមានលទ្ធភាពវាយប្រហាររបស់ IS ក្នុងទិវាបុណ្យជាតិអាមេរិក
វិមានបញ្ចកោណព្រមានលទ្ធភាពវាយប្រហាររបស់ IS ក្នុងទិវាបុណ្យជាតិអាមេរិក (Image: VNA) (VOVworld) – នាថ្ងៃទី ១ កក្កដា វិមានបញ្ចកោណបានព្រមានគ្រោះអាសន្នថា៖ អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) អាចដំណើការវាយប្រហារទៅលើអាមេរិក ក្នុងឱកាសទិវាបុណ្យជាតិនៃប្រទេសនេះ នាថ្ងៃទី ៤ កក្កដា ខាងមុខ។ ថ្លែងមតិ ជាមួយមជ្ឈដ្ឋានសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Ashton Carter បានចាត់ទុកថា៖ អាមេរិកកំពុងប្រឈមមុខនឹងការគំរាមកំហែងសន្តិសុខ ពីមុខសញ្ញាដែលត្រូវបានទទួលរងឥទ្ធិពលជ្រុលនិយមរបស់ពួកឧទ្ទាម IS ។ តាមលោក Carter ថែមទៀតថា៖ ខុសពីយន្តការធ្វើសកម្មភាពរបស់​បណ្តាញ ភេវរកម្ម Al Qeada ក្នុងសម័យកាលផ្ទុះបណ្តាញសង្គមនាបច្ចុប្បន្នបណ្ដាមុខ សញ្ញាពោលខាងលើអាចធ្វើសកម្មភាពដោយខ្លួងឯងមិនចាំបាច់ស្តាប់បទ បញ្ជារបស់អង្គការភេវរកម្មណាមួយឡើយ។ ក្នុងពេលនោះ ការិយាល័យសហ ព័ន្ធស៊ើបអង្កេត  (FBI) និងក្រសួងសន្តិសុខជាតិអាមេរិកមុននោះបានផ្ញើរព័ត៌មាន ព្រមានបង្កើនសន្តិសុខដល់សមត្ថកិច្ចតំបន់ក្នុងទូទាំងប្រទេសក្នុងឱកាសទិវា បុណ្យជាតិ ផងដែរ៕