VOV WorldVOV World
វិបត្តិចំណាកស្រុកនៅទី្វបអឺរ៉ុប - ប្រធានបទស្នូលក្នុងកិច្ចប្រជុំរបស់អ.ស.ប
22/09/2015 08:12
(VOVworld) - វិបត្តិចំណាកស្រុកនៅទ្វីបអឺរ៉ុបបានក្លាយ ទៅជាខ្លឹមសារស្នូលនៅ កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិ មនុស្សអ.ស.បដែលបានប្រព្រឹត្តទៅនាថ្ងៃទី២១ កញ្ញា នៅទីក្រុង ហ្សឺណែវ របស់ស្វីស។
វិបត្តិចំណាកស្រុកនៅទី្វបអឺរ៉ុប - ប្រធានបទស្នូលក្នុងកិច្ចប្រជុំរបស់អ.ស.ប
ជនចំណាកស្រុកឆ្លងរបងចូលទៅអឺរ៉ុប (រូបថត៖Reuters) (VOVworld) - វិបត្តិចំណាកស្រុកនៅទ្វីបអឺរ៉ុបបានក្លាយទៅជាខ្លឹមសារស្នូលនៅកិច្ច ប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.បដែលបានប្រព្រឹត្តទៅនាថ្ងៃទី២១ កញ្ញានៅ ទីក្រុង ហ្សឺណែវ របស់ស្វីស។បន្ទាប់ពីទទួលរបាយការណ៍ថ្មីបំផុតពីអ្នកស៊ើបអង្កេត របស់អ.ស.បស្ដីពីស្ថានភាពអំពើហឹង្សាក្នុងសង្គ្រាមស៊ីវិលដែលបាន អូសបន្លាយក្នុង អំឡុង៤ឆ្នាំកន្លងទៅនៅស៊ីរី គណៈប្រតិភូនៃប្រទេសអឺរ៉ុបដែលចូលរួម កិច្ចប្រជុំនេះ បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវបញ្ចប់ជំលោះនៅស៊ីរីយ៉ាងឆាប់រហ័ស ហើយចាត់ទុក នេះជាដំណោះស្រាយល្អប្រសើរបំផុតសំដៅទប់ស្កាត់ចរន្តជន ចំណាកស្រុកហូរ ទៅកាន់អឺរ៉ុប។វាយតំលៃអំពីបញ្ហាពោលខាងលើ តំណាង អ.ស.បបានថ្លែងថា ស្ថានភាពត្រូវបានកែលំអរលុះត្រាណសហគមន៍អន្តរជាតិ ចែករំលែកការទទួល ខុសត្រូវដើម្បីឆ្លើយតបនឹងតម្រូវការមនុស្សធម៌កើតមាន ឡើងដោយវិបត្តិនៅស៊ីរី  ព្រមទាំងជួយឧបត្ថម្ភជាច្រើនថែមទៀតសំរាប់មុខសញ្ញា ងាយរងគ្រោះ៕