វិបត្តិនៅអ៊ុយក្រែនជាបញ្ហាក្តៅគគុកនៅសន្និសីទសន្តិសុខទីក្រុង Munich
07/02/2015 08:55
(VOVworld) – នាថ្ងៃទី ៦ កុម្ភៈ សន្និសីទសន្តិសុខទីក្រុង Munich លើកទី ៥១ បានបើក ជាផ្លូវការនៅទីក្រុង Munich របស់អាល្លឺម៉ង់ដោយមានការចូលរួមរបស់មន្ត្រីចំនួន ៤ រយរូប ក្នុងនោះ មានថ្នាក់ដឹកនាំប្រទេសនិងរដ្ឋាភិបាល ចំនួន ២០ រូប រួមជាមួយរដ្ឋមន្ត្រី ក្រសួងការបរទេស រដ្ឋមន្ត្រីក្រសួងការពារប្រទេសចំនួន ៦០ នាក់ លើពិភពលោក។

វិបត្តិនៅអ៊ុយក្រែនជាបញ្ហាក្តៅគគុកនៅសន្និសីទសន្តិសុខទីក្រុង Munich (Image; VNA) (VOVworld) – នាថ្ងៃទី ៦ កុម្ភៈ សន្និសីទសន្តិសុខទីក្រុង Munich លើកទី ៥១ បាន បើក ជាផ្លូវការនៅទីក្រុង Munich របស់អាល្លឺម៉ង់ដោយមានការចូលរួមរបស់មន្ត្រី ចំនួន ៤ រយរូប ក្នុងនោះ មានថ្នាក់ដឹកនាំប្រទេសនិងរដ្ឋាភិបាលចំនួន ២០ រូប រួមជាមួយរដ្ឋមន្ត្រី ក្រសួងការបរទេសរដ្ឋមន្ត្រីក្រសួងការពារប្រទេសចំនួន ៦០ នាក់លើពិភពលោក។ វិបត្តិនៅអ៊ុយក្រែនបានក្លាយទៅជាបញ្ហាស្នូលក្នុងថ្ងៃធ្វើការ ដំបូងនៃសន្និសីទលើកនេះ។ ក្នុងសន្ទរៈកថារបស់ខ្លួន អគ្គលេខាធិការអង្គការ អាត្លង់ទិកខាងជើង (NATO) លោក Jens Stoltenberg បានចាត់ទុកថា៖ ប្លុកនេះគ្មាន សកម្មភាពបង្ករឿងហេតុណាមួយ ឡើយជាមួយរុស្ស៊ី។ ក្នុងស្ថានភាពតានតឹង នាបច្ចុប្បន្ននេះ រុស្ស៊ីគប្បីកែទម្រង់គោលន យោបាយក្នុងបញ្ហានៅអ៊ុយក្រែន។ ខណៈដែល រដ្ឋមន្ត្រីក្រសួងការពារប្រទេសអាល្លឺម៉ង់ លោកស្រី Ursula von der Leyen បានអះអាងជាថ្មីម្តងទៀតថា៖ ការផ្តល់អាវុធសំរាប់អ៊ុយក្រែនគឺជាការខុស ឆ្គងដ៏ធ្ងន់ធ្ងរដែលនឹងធ្វើឲ្យស្ថានភាពនៅ ប្រទេសអឺរ៉ុបខាងកើតនេះបំរែបំរួលកាន់ តែស្មុគស្មាញថែមទៀត។ លោកស្រី Leyen ក៏បានសង្កត់ធ្ងន់ថា៖ រុស្ស៊ីមានតួនាទី សំខាន់ក្នុងការស្វែងរកដំណោះស្រាយជំលោះនៅ អ៊ុយក្រែន ព្រមទាំង ភាគីទាក់ ទិននានាត្រូវស្វែងរកសមភាពខាងផលប្រយោជន៍រវាង រដ្ឋអំណាច Kiev និងកំលាំង ប្រឆាំងនៅតំបន់ខាងកើតអ៊ុយក្រែន។ តាមគំរោងណ៍នៅ ខាងក្រៅសន្និសីទនេះ កិច្ចប្រជុំត្រីភាគីស្តីអំពីស្ថានភាពនៅអ៊ុយក្រែននិងទំនាក់ទំនងជាមួយរុស្ស៊ីរវាង អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel អនុប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko នឹងត្រូវបាន រៀបចំឡើង៕
Related





