VOV WorldVOV World
វិបត្តិនយោបាយក្រោយការបោះឆ្នោតនៅកម្ពុជាបានបញ្ចប់ទាំងស្រុង
08/08/2014 10:40
(VOVworld) – នាព្រឹកថ្ងៃទី ៨ សីហា រដ្ឋសភាកម្ពុជាបាន ដំណើរការសម័យប្រជុំវិសាមញ្ញដោយមានការចូលរួម របស់សមាជិកសភាទាំងអស់នៃគណៈបក្សប្រជាជន កម្ពុជា (CPP) កាន់អំណាចនិងគណៈបក្សសង្គ្រោះជាតិ (CNRP) ក្រោមការធ្វើជា អធិបតីរបស់ប្រធានរដ្ឋសភា កម្ពុជា​សម្តេច ហេង សំរិន។
វិបត្តិនយោបាយក្រោយការបោះឆ្នោតនៅកម្ពុជាបានបញ្ចប់ទាំងស្រុង
វិបត្តិនយោបាយក្រោយការបោះឆ្នោតនៅកម្ពុជាបានបញ្ចប់ទាំងស្រុង (Image: VNA) (VOVworld) –  នាព្រឹកថ្ងៃទី ៨ សីហា រដ្ឋសភាកម្ពុជាបានដំណើរការសម័យប្រជុំ វិសាមញ្ញដោយមានការចូលរួមរបស់សមាជិកសភាទាំងអស់នៃគណៈបក្សប្រជាជន កម្ពុជា (CPP) កាន់អំណាចនិងគណៈបក្សសង្គ្រោះជាតិ (CNRP) ក្រោមការធ្វើជា អធិបតីរបស់ប្រធានរដ្ឋសភាកម្ពុជា​សម្តេច ហេង សំរិន។ ថ្លែងមតិនៅសម័យប្រជុំនេះ នាយករដ្ឋមន្ត្រីកម្ពុជានិងជាអនុប្រធាន  CPP សម្តេច តេជោ ហ៊ុន សែន និងប្រធាន CNRP លោក សម រង្ស៊ី សុទ្ធតែបានប្រកាសថា៖ វិបត្តិនយោបាយក្រោយការបោះ ឆ្នោតនៅកម្ពុជាបានបញ្ចប់ទាំងស្រុង។ សម្តេច ហ៊ុន សែន បានអំពាវនាវឲ្យប្រជាជន កម្ពុជាតាមដានបណ្ដាខ្លឹមសារ ក៏ដូចជា សេចក្តីថ្លែងការរបស់ថ្នាក់ដឹកនាំ CPP និង CNRP ក្នុងរយៈពេលដំណើរការអនុវត្តកិច្ចព្រមព្រៀងរវាងគណៈបក្សទាំង ២ ព្រម ទាំង ស្នើរឲ្យ CNRP បញ្ចប់រិះគន់ខុសឆ្គងចំពោះ CPP។ តាងនាមសមាជិកសភា CNRP ទាំង ៥៥ រូប លោក សម រង្ស៊ី បានឲ្យដឹងថា៖ CNRP នឹងសហប្រតិបត្តិការ យ៉ាងជិតស្និទ ជាមួយ CPP នាពេលខាងមុខ៕