វិស័យសេដ្ឋកិច្ចជាច្រើនរក្សាបានសន្ទុះកំណើនខ្ពស់
06/03/2026 11:00
(VOVWORLD) - នៅព្រឹកថ្ងៃទី ៦ ខែមីនា នាយកដ្ឋានស្ថិតិ (ក្រសួងហិរញ្ញវត្ថុ) បានប្រកាសរបាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គមនៅក្នុងខែកុម្ភៈ និងរយៈពេលពីរខែដើមឆ្នាំ ២០២៦។

ក្នុងរយៈពេលពីរខែដើមឆ្នាំ តម្លៃការនាំចូល និងនាំចេញទំនិញសរុបបានឈានដល់ ១៥៥,៧ ពាន់លានដុល្លារអាមេរិក។ រូបថត៖ VOV ដូច្នេះហើយ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មក្នុងរយៈពេលពីរខែដើមឆ្នាំបានកើនឡើង ១០,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទាក់ទងនឹងវិស័យនាំចូលនិងនាំចេញ ក្នុងខែកុម្ភៈ តម្លៃនាំចូលនិងនាំចេញទំនិញសរុបរបស់វៀតណាមបានឈានដល់ ៦៧,១៦ ពាន់លានដុល្លារអាមេរិក។ ក្នុងរយៈពេលពីរខែដើមឆ្នាំ តម្លៃការនាំចូល និងនាំចេញទំនិញសរុបបានឈានដល់ ១៥៥,៧ ពាន់លានដុល្លារអាមេរិក កើនឡើង ២២,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះ ការនាំចេញបានកើនឡើង ១៨,៣%។ ក្នុងបរិបទដែលតម្លៃប្រេងសកលបានកើនឡើងយ៉ាងខ្លាំង បានដាក់សម្ពាធលើអតិផរណានិងអត្រាប្តូរប្រាក់ ទេសាភិបាលងធនាគាររដ្ឋវៀតណាម លោក Pham Thanh Ha បានថ្លែងថា ធនាគាររដ្ឋនឹងបន្តគ្រប់គ្រងឥណទានឲ្យបានសមស្របតាមការវិវឌ្ឍនៃម៉ាក្រូសេដ្ឋកិច្ច៖
TAG
VOV/VOVworld/សេដ្ឋកិច្ច/សន្ទុះកំណើន/វៀតណាម
Related





