VOV WorldVOV World
វង់ចរចារលើកទី ៣ រវាងអ៊ីរ៉ង់និងក្រុម P5+1 ទទួលបានការបោះជំហានសកម្ម
10/04/2014 08:20
(VOVworld) – តំណាងនានារបស់អ៊ីរ៉ង់និងក្រុម P5+1 បាន បញ្ចប់វង់ចរចារលើកទី ៣ នៅរដ្ឋធានី Vienna (អូស្រ្តីស) សំដៅជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀង មួយយូរអង្វែងនិងគ្រប់វិស័យអំពីបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់។
វង់ចរចារលើកទី ៣ រវាងអ៊ីរ៉ង់និងក្រុម P5+1 ទទួលបានការបោះជំហានសកម្ម
អ៊ីរ៉ង់និងក្រុម P5+1 បានបញ្ចប់វង់ចរចារលើកទី ៣ នៅរដ្ឋធានី Vienna (អូស្រ្តីស) (Image: VOV) (VOVworld) – តំណាងនានារបស់អ៊ីរ៉ង់និងក្រុម P5+1 បានបញ្ចប់វង់ចរចារ លើកទី ៣ នៅរដ្ឋធានី Vienna (អូស្រ្តីស) សំដៅជំរុញការចុះហត្ថលេខាលើ កិច្ចព្រមព្រៀង មួយយូរអង្វែងនិងគ្រប់វិស័យអំពីបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ថ្លែងមតិចំពោះមុខ មជ្ឈដ្ឋានអ្នកសារព័ត៌មានបន្ទាប់ពីការចរចារ រដ្ឋមន្ត្រីការបរ អទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានឲ្យដឹងថា៖ ភាគីនានាបានឯក ភាពអំពី ៥០% - ៦០% នៃខ្លឹមសារសេចក្តីពង្រាងកិច្ចព្រមព្រៀងចុងក្រោយ។ តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេស របស់សហភាពអឺរ៉ុប (EU) លោកស្រី Catherine Ashton បានអះអាងថា៖ លទ្ធផល នៃវង់ចរចារលើកនេះគឺ ជាក់ស្តែងនិងគ្រប់ជ្រុងជ្រោយ។ រីឯខ្លួនវិញ តំណាង ក្រុមចរចាររបស់អាមេរិកក៏បានវាយតំលៃថា៖ បណ្ដាភាគីដែលបានចូលរួមការ ចរចារនេះក៏បានមានការបោះជំហាន​ក្នុងការទទួលបានកិច្ចព្រមព្រៀងចុង ក្រោយមួយ។ តាមផែនការ វង់ចរចារជាបន្ត នឹងត្រូវបានរៀបចំឡើង នាថ្ងៃទី ១៣ ឧសភា ខាងមុខនេះ៕

More