VOV WorldVOV World
វង់ចរចារលើកទី៣អំពី FTA រវាងវៀតណាម-សម្ព័ន្ធភាពគយបានបើក។
10/09/2013 11:36
VOV-វង់​ចរចារ​លើកនេះនឹងបន្តជោគជ័យរបស់វង់ចរចារចំនួន២មុននេះ
វង់ចរចារលើកទី៣អំពី FTA រវាងវៀតណាម-សម្ព័ន្ធភាពគយបានបើក។
សម្ព័ន្ធភាពគយរួមមានប្រទេសចំនួន៣គឺរុស្ស៊ី បេឡារុសនិងកាហ្សាក់ស្តង់ (daibieunhandan.vn)         VOV-វង់ចរចារលើកទី៣អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាង​​វៀតណាមនិងសម្ព័ន្ធភាពគយរួមមានប្រទេសចំនួន៣គឺរុស្ស៊ី បេឡារុសនិង​ កាហ្សាក់ស្តង់​បានបើកនាថ្ងៃទី៩កញ្ញានៅរដ្ឋធានី Minsk របស់សាធារណៈរដ្ឋ​ បេឡារុស។ ថ្លែងមតិនៅពិធីបើកដំណាងនៃបណ្ដាគណៈប្រតិភូបានសង្ឃឹមថា វង់​ចរចារ​លើកនេះនឹងបន្តជោគជ័យរបស់វង់ចរចារចំនួន២មុននេះនៅទីក្រុង​ ហាណូយ​និងមូស្គូនិងទទួលបានលទ្ធផលសកម្ម។ ក្នុងរយៈពេល៥ថ្ងៃធ្វើការ បណ្ដា​ក្រុមចរចារនឹងពិភាគ្សារាល់បញ្ហាពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្ម​សេវ៉ាកម្ម​ និងវិនិយោគ ច្បាប់ពាណិជ្ជកម្មជាដើម។ ការបង្កើត FTA វៀតណាម-សម្ព័ន្ធភាព​គយត្រូវបានវាយតំលៃជាមូលដ្ឋានបង្កើតការលោតផ្លោះអំពីគុណភាពក្នុងទំនាក់ ទំនងពាណិជ្ជកម្មទ្វេភាគី ជួយលប់បំបាត់របងគយនាំមកនូវឱកាសដ៏ធំធេងដើម្បី​សម្ព័ន្ធភាពគយជ្រៀតចូលទីផ្សារដ៏ធំទូលាយពោពេញទៅដោយសក្ដានុភាពរបស់ ប្លុកអាស៊ាន ទន្ទឹមនឹងនោះបើកទ្វាឲ្យទំនិញនាំចេញរបស់វៀតណាមនៅទីផ្សារ​ បណ្ដា​ប្រទេសសម្ព័ន្ធភាពគយ។         វង់ចរចារទី៣នៅទីក្រុង Minsk នឹងបានបញ្ចប់នាថ្ងៃទី១៣កញ្ញា៕