វង់ចរចារលើកទី៦ FTA រវាងវៀតណាមនិងសម្ព័ន្ធភាពគយរុស្ស៊ី-បេឡារុស-កាហ្សាក់ស្ថានបានបញ្ចប់
21/06/2014 08:41
Vovworld-វង់ចរចារលើកទី៦កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមនិងសម្ព័ន្ធភាពគយរុស្ស៊ី-បេឡារុស-កាហ្សាក់ស្ថានបានបញ្ចប់នាថ្ងៃទី២០មិថុនា។

វង់ចរចារលើកទី៦ FTA រវាងវៀតណាមនិងសម្ព័ន្ធភាពគយរុស្ស៊ី-បេឡារុស-កាហ្សាក់ស្ថានបានបញ្ចប់ (vietnamplus.vn) Vovworld-វង់ចរចារលើកទី៦កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមនិងសម្ព័ន្ធភាពគយរុស្ស៊ី-បេឡារុស-កាហ្សាក់ស្ថានបានបញ្ចប់នាថ្ងៃ ទី២០មិថុនា។ ឈានទៅវង់ចរចារលើកនេះ ក្រុមការងាររបស់វៀតណាមនិង សម្ព័ន្ធភាពគយសុទ្ធតែប្តេជ្ញានឹងដោះស្រាយរួចស្រេចរាល់បញ្ហានៅសេសសល់ដើម្បីសំរេចខ្លឹមសារនៃកិច្ចព្រមព្រៀងដូចដែលបានគ្រោងទុកនាចុងខែសីហាឆ្នាំ នេះ។ ថ្លែងមតិនៅពិធីបិទបញ្ចប់ ប្រធានក្រុមចរចាររបស់សម្ព័ន្ធភាពគុយរុស្ស៊ី- បេឡារុស-កាហ្សាក់ស្ថាន Andray Slepnhev បានឲ្យដឹងថា៖ “នៅវង់ចរចារលើកទី៦ យើងខ្ញុំទទួលបានលទ្ធផលដ៏ល្អប្រសើរ ដូចជាបាន ឯកភាពនៅជំនួបដែលបានប្រព្រឹត្តទីនៅទីក្រុង Da Nang។ ថ្ងៃនេះរវាងសមាជិក របស់សម្ព័ន្ធភាពគយនិងវៀតណាមទទួលបានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ក្នុង ខ្លឹមសារកិច្ចព្រមព្រៀងនិងឆ្ពោះទៅស្មារតីជំរុញទំនាក់ទំនងភាគីទាំងពីរមាន ផលប្រយោជន៍ដូចគ្នា៕”
Related





