VOV - គណៈកម្មាធិការទទួលបន្ទុកតំបន់ Nam Bo ខាងលិចសហការលើវិស័យឃោនា
25/03/2014 06:57
(VOVworld) – នារសៀលថ្ងៃទី ២៤ មិនា វិទ្យុសម្លេងវៀតណាម (VOV) និងគណៈកម្មាធិការទទួលបន្ទុកតំបន់ Nam Bo ខាងលិច បានចុះហត្ថលេខាលើបែបបទសហការ លើវិស័យឃោនានៅទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម)។

VOV - គណៈកម្មាធិការទទួលបន្ទុកតំបន់ Nam Bo ខាងលិចសហការលើវិស័យឃោនា (Image: VOV) (VOVworld) – នារសៀលថ្ងៃទី ២៤ មិនា វិទ្យុសម្លេងវៀតណាម (VOV) និងគណៈកម្មាធិការទទួលបន្ទុកតំបន់ Nam Bo ខាងលិច បានចុះហត្ថ លេខាលើបែបបទសហការលើវិស័យឃោនានៅទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម)។ ស្ថាប័នអចិន្ត្រៃយ៍របស់គណៈកម្មាធិការ ទទួលបន្ទុកតំបន់ Nam Bo ខាងលិចបានអះអាងនឹងផ្តល់ព័ត៌មានទាន់ ពេលវេលាអំពីបញ្ហាអភិវឌ្ឍន៍សេដ្ឋកិច្ចវប្បធម៌សង្គមសាសនាការកសាង ប្រព័ន្ធនយោបាយជាដើមសំរាប់ VOV។ ថ្លែងមតិនៅទីនេះ អគ្គនាយក វិទ្យុសម្លេងវៀតណាម លោក Nguyen Dang Tien បានអះអាងថា៖ “យើងខ្ញុំគិតថា៖ ពិធីចុះហត្ថលេខានេះបានសម្តែងនូវតួនាទីរបស់ វិទ្យុសម្លេងវៀតណាមក្នុងការអនុវត្តយុទ្ធសាស្ត្រចំនួន ៣ របស់បក្ស និងរដ្ឋ រួមមាន៖ ការកសាងរបបការអភិវឌ្ឍន៍ប្រភពធនធាននិងការ កសាងហេដ្ឋារចនាសម្ព័ន្ធ។ វិទ្យុសម្លេងវៀតណាមនឹងរួមដៃជាមួយ គណៈកម្មាធិការទទួលបន្ទុកតំបន់ Nam Bo ខាងលិចលាតត្រដាង អនុវត្តយុទ្ធសាស្ត្រពោលខាងលើ។ ក្រៅពីនោះ យើងត្រូវ សម្រេច ភារកិច្ចសំខាន់ចំនួន ២ ទៀតគឺ៖ការលើកកំពស់តំលៃកសិផល និងការរក្សាព្រមទាំងពង្រីកវប្បធម៌ក្នុងតំបន់វាលទំនាបទន្លេ Cuu Long ផងដែរ៕”
Related





