VOV WorldVOV World
VOV អប់អរសារទគណៈកម្មាធិការប្រជាជនទីក្រុងហាណូយក្នុងឱកាសលំរឹក ខួបលើកទី ៦១ ទិវារំដោះរដ្ឋធានី
09/10/2015 10:47
(VOVworld) – នារសៀលថ្ងៃទី ៩ តុលា លោក Vu Hai អគ្គនាយករងវិទ្យុសម្លេង វៀតណាមដឹកនាំគណៈប្រតិភូ កម្មាភិបាលទៅជូនពរគណៈកម្មាធិការប្រជាជន ទីក្រុងហាណូយក្នុងឱកាសលំរឹកខួបលើកទី ៦១ ទិវារំដោះរដ្ឋធានី។
VOV អប់អរសារទគណៈកម្មាធិការប្រជាជនទីក្រុងហាណូយក្នុងឱកាសលំរឹក ខួបលើកទី ៦១ ទិវារំដោះរដ្ឋធានី
VOV អប់អរសារទគណៈកម្មាធិការប្រជាជនទីក្រុងហាណូយក្នុងឱកាសលំរឹក ខួបលើកទី ៦១ ទិវារំដោះរដ្ឋធានី (Image: VOV) (VOVworld) – នារសៀលថ្ងៃទី ៩ តុលា លោក Vu Hai អគ្គនាយករងវិទ្យុសម្លេង  វៀតណាមដឹកនាំគណៈប្រតិភូកម្មាភិបាលទៅជូនពរគណៈកម្មាធិការប្រជាជន  ទីក្រុងហាណូយក្នុងឱកាសលំរឹកខួបលើកទី ៦១ ទិវារំដោះរដ្ឋធានី។ តាងនាម ថ្នាក់ដឹកនាំវិទ្យុសម្លេងវៀតណាម លោក Vu Hai បានអបអរសារទបណ្ដាសមិទ្ធិ ដែលទីក្រុងហាណូយទទួលបានក្នុងរយៈពេល ៦១ ឆ្នាំកន្លងទៅ ហើយសម្តែងនូវ  គោលបំណងថា៖ ទីក្រុងហាណូយនឹងទទួលបានស្នាដៃថ្មីក្នុងបុព្វហេតុកសាង អភិវឌ្ឍណ៍រដ្ឋធានីក្នុងឆ្នាំជាបន្តបន្ទាប់។ រីឯខ្លួនវិញ អនុប្រធានគណៈកម្មាធិការ ប្រជាជនទីក្រុងហាណូយលោក  Le Hong Son បានឲ្យដឹងថា៖ បណ្ដាលទ្ធផល ដែលទីក្រុងទទួលបានក្នុងរយៈពេលកន្លងទៅមានការជួយឧបត្ថម្ភសកម្មក្នុង ការងារឃោសនាផ្សព្វផ្សាយរបស់វិទ្យុសម្លេងវៀតណាម។ ទន្ទឹមនឹងនោះ លោក Le Hong Son បានសូមឲ្យថា៖ វិទ្យុសម្លេងវៀតណាមបន្តផ្សព្វផ្សាយអំពីសមិទ្ធិ របស់ ទីក្រុងហាណូយ ជាពិសេស​ក្នុងឱកាសលំរឹកខួបលើកទី ៦១ ទិវារំដោះ រដ្ឋធានី និងមហាសន្និបាតបក្សទីក្រុងនិតិកាលទី ១៦៕

More