VOV WorldVOV World
វប្បធម៍និងសក្ដានុភាពទេសចរណ៍វៀតណាមត្រូវបានវាយតំលៃខ្ពស់នៅម៉ិចស៊ិក
30/10/2015 10:21
Vovworld-ក្នុងក្របខ័ណ្ឌសកម្មភាពសប្ដាហ៍វប្បធម៍អាស៊ាន ដែលកំពុង​ប្រព្រឹត្តទៅនៅទីស្ដីការព្រឹទ្ធសភា
វប្បធម៍និងសក្ដានុភាពទេសចរណ៍វៀតណាមត្រូវបានវាយតំលៃខ្ពស់នៅម៉ិចស៊ិក (VNP)         Vovworld-ក្នុងក្របខ័ណ្ឌសកម្មភាពសប្ដាហ៍វប្បធម៍អាស៊ានដែលកំពុង​ប្រព្រឹត្ត ទៅនៅទីស្ដីការព្រឹទ្ធសភាសហរដ្ឋម៉ិចស៊ិកនាថ្ងៃទី២៩តុលា ស្ថានទូតវៀត​ណាម ប្រចាំនៅម៉េចស៊ិកបានរៀបចំការជួបសន្ទនាស្ដីពីវប្បធម៍និងសក្ដានុភាព​ទេសចរណ៍ វៀតណាមដោយមានការចូលរួមរបស់និស្សិតបណ្ដាមហាវិទ្យាល័យនៅម៉ិចស៊ិក អ្នកយកព័ត៌មានស្ថានីយ៍ផ្សាយសម្លេងនិងទូរទស្សន៍រដ្ឋសភា។ នៅ​ជំនួបសន្ទនានេះ ដំណាងស្ថានទូតវៀតណាមប្រចាំនៅម៉ិចស៊ិកបាន​ឧទ្ទេសនាម​អំពីទឹកដីនិងមនុស្ស វៀតណាម វិភាគស៊ីជម្រៅអំពីសក្ដានុភាពទេសចរណ៍​តាម​រយៈការឧទ្ទេសនាម កន្លែងមកសំខាន់មួយចំនួននៅខេត្ត Quang Ninh ក្រុង​ហាណូយនិងបេតិកភ័ណ្ឌដំបន់ ភាគកណ្ដាលនិងវាលសណ្ដរទន្លេ Cuu Long ទន្ទឹមនឹងនោះស្ដីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ ទេសចរណ៍ដំណាក់កាលនាបច្ចុប្បន្ន។         ក្នុងរយៈពេលប្រព្រឹត្តទៅសប្ដាហ៍វប្បធម៍អាស៊ាននេះ​រួមជាមួយម៉ាឡេស៊ី ​ឥណ្ឌូនេស៊ី​ហ្វីលីពីននិងថៃ ស្ថានទូតវៀតណាមបានចូលរួមសម្ដែងសម្លៀក​បំពាក់​ជាតិ ជួបសន្ទនាអំពីប្លុកអាស៊ាននិងទំនាក់ទំនងជាមួយប្រទេសសាម៉ីជាដើម៕