VOV WorldVOV World
WB ជានិច្ចកាលរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ
15/03/2014 09:17
(VOVworld) – នារសៀលថ្ងៃទី ១៤ មិនា ក្នុងទទួលជួបសន្ទនាជាមួយនាយិការ ធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម លោកស្រី Victoria Kwakwa ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ ចំពោះការជួយឧត្ថម្ភរបស់ WB សំរាប់វៀតណាម ក្នុងរយៈពេលកន្លងមក។
WB ជានិច្ចកាលរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ
នាយិការ ធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម លោកស្រី Victoria Kwakwa xនិងឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc (Image: Vietnam+) (VOVworld) – នារសៀលថ្ងៃទី ១៤ មិនា ក្នុងទទួលជួបសន្ទនាជាមួយនាយិការ ធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម លោកស្រី Victoria Kwakwa ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ ចំពោះការជួយឧត្ថម្ភរបស់ WB សំរាប់វៀតណាម ក្នុងរយៈពេលកន្លងមក។ ស្តីអំពីសិក្ខាសាលាអំពីតំបន់ឆ្នេសមុទ្រភាគកណ្ដាលវៀតណាមដែលនឹង ប្រព្រឹត្តទៅនាខែឧសភាឆ្នាំ ២០១៤ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និង លោកស្រី Victoria Kwakwa បានឯកភាពថា៖ សន្និសីទនឹងប្រមូលផ្តុំទៅ លើ លក្ខណៈ ការសាកល្បងនិងឱកាសរបស់តំបន់ភាគកណ្ដាលវៀតណាម ក៏ដូចជា លទ្ធភាពសហប្រតិបត្តិការរវាង WB និងវៀតណាមក្នុងការអភិវឌ្ឍន៍ តំបន់នេះតាមផែនការមេអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់ភាគខាងជើងនិង តំបន់ឆ្នេសមុទ្រភាគកណ្ដាលវៀតណាមដល់ឆ្នាំ ២០២០ របស់រដ្ឋាភិបាល៕