WB វាយតំលៃខ្ពស់ចំពោះកំណែទម្រង់សេដ្ឋកិច្ចរបស់អាមេរិកឡាទីន
07/07/2015 10:50
(VOVworld) – នាថ្ងៃទី ៦ កក្កដា អនុប្រធានធនាគារ ពិភពលោក (WB) ទទួល បន្ទុកតំបន់អាមេរិកឡាទីន និងការីបេ លោក Jorge Familiar បានវាយតំលៃខ្ពស់ ចំពោះការកែទម្រង់សេដ្ឋកិច្ចក្នុងតំបន់នាពេលថ្មីៗ នេះដែលរួមចំណែកជំរុញ កំណើនសេដ្ឋកិច្ចនិង ជួយប្រទេសនានាឲ្យមិនធ្លាក់ចូលក្នុងវិបត្តិ។

WB វាយតំលៃខ្ពស់ចំពោះកំណែទម្រង់សេដ្ឋកិច្ចរបស់អាមេរិកឡាទីន (Image: VNA) (VOVworld) – នាថ្ងៃទី ៦ កក្កដា អនុប្រធានធនាគារពិភពលោក (WB) ទទួល បន្ទុកតំបន់អាមេរិកឡាទីននិងការីបេ លោក Jorge Familiar បានវាយតំលៃខ្ពស់ ចំពោះការកែទម្រង់សេដ្ឋកិច្ចក្នុងតំបន់នាពេលថ្មីៗនេះដែលរួមចំណែកជំរុញ កំណើនសេដ្ឋកិច្ចនិងជួយប្រទេសនានាឲ្យមិនធ្លាក់ចូលក្នុងវិបត្តិ។ថ្លែងមតិនៅសិក្ខាសាលាដែលត្រូវបានរៀបចំឡើងដោយអគ្គលេខាធិការ សម្ព័ន្ធភាពទ្វីបអាមេរិក (Segib) លោក Familiar បានអះអាងថា៖ អាមេរិកឡា ទីនមិនស្ថិតក្នុងវិបត្តិទេ។ ក្នុងរយៈពេល ១ ទសវត្សរ៍ សេដ្ឋកិច្ចតំបន់មាន កំណើនល្អ កំរិតជនក្រីក្រត្រូវបាន កាត់បន្ថយពីកំរិត ៤១% ក្នុងឆ្នាំ ២០០៣ ចុះនៅ ២៤% នាឆ្នាំ ២០១៣។ ប៉ុន្តែ លោក Familiar ក៏បានព្រមានដែរថា៖ សន្ទស្សន៍ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅនេះបានសរឲ្យឃើញថា៖ ខឿនសេដ្ឋកិច្ចរបស់អាមេរិកឡាទីនកំពុងអភិវឌ្ឍន៍យឺតយ៉ាវជាងហើយ អាចនាំទៅគ្រោះអាសន្នក្រីក្រឡើងវិញ។ លោកអំពាវនាវឲ្យប្រទេសក្នុងតំបន់ត្រូវចំណាយឲ្យសមស្របវិនិយោគចូលក្នុងហេដ្ឋារចនាសម្ព័ន្ធ សេវ៉ាកម្មសាធារណៈអប់រំនិងសន្តិសុខដែលជាការសាកល្បងចំពោះ តំបន់នេះនាបច្ចុប្បន្ន ៕
Related
More




