WB យកចិត្តទុកដាក់ដល់បណ្ដាគំរោងការណ៍ស៊ីវិលនៅខេត្តDien Bien
23/03/2014 09:05
(VOV)_នាថ្ងៃទី ២៣ មិនា នៅក្នុងជំនួបធ្វើការរវាងថ្នាក់ដឹកនាំខេត្ត Dien Bien

ខេត្ត Dien Bien (ភាគខាងជើងវៀតណាម) (TTXVN) (VOV)_នាថ្ងៃទី ២៣ មិនា នៅក្នុងជំនួបធ្វើការរវាងថ្នាក់ដឹកនាំខេត្ត Dien Bien (ភាគ ខាងជើងវៀតណាម) រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាម លោក Nguyen Minh Quang និងដំណាងធនាគារពិភពលោកប្រចាំនៅវៀតណាម ថ្នាក់ដឹក នាំខេត្ត Dien Bien បានសង្កត់ធ្ងន់ថា៖ ការគ្រប់គ្រងរបស់រដ្ឋចំពោះធនធាន និងបរិ ស្ថានក្នុងភូមិសាស្ត្រ ត្រូវបានខេត្ត Dien Bien យកចិត្តទុកដាក់ជាតាមរយៈកម្មវិធីធ្វើ សកម្មភាពជាក់ស្ដែង លើគ្រប់វិស័យ។ ថ្នាក់ដឹកនាំខេត្ត Dien Bien ក៏បានអះអាងដែរ ថា៖ នាពេលកន្លងទៅ ដោយមានការយកចិត្តទុកដាក់ពីប្រភពកម្លាំងវិនិយោគ ប្រ ភពទុនកម្ចីពី WB ខេត្ត Dien Bien បានអនុវត្តបណ្ដាគំរោងការណ៍ជួសជុល លើក កំរិតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ បណ្ដាញអគ្គីសនីជនបទ…។ល។ ថ្លែងមតិនៅទីនេះ លោកស្រី Victoria Kwakwa នាយិកាធនាគារពិភពលោកប្រចាំនៅវៀតណាមបានអោយដឹងថា៖ WB នឹងយកចិត្តទុកដាក់ជាច្រើនជាងទៀតដល់គ្រប់ការផ្តួចផ្តើមគំនិតរបស់ខេត្ត Dien Bien ពិនិត្យមើលដើម្បីបំពេញបន្ថែមទុនវិនិយោគសំរាប់គំរោងការណ៍នានាផងដែរ៕
Related





