Yemen – កំលាំង Houthi ទន្ទ្រានកាន់កាប់វិមានប្រធានាធិបតីនៅ Aden
03/04/2015 07:18
(VOVworld) – មន្ត្រីសន្តិសុខរបស់ Yemen មួយរូបបានឲ្យដឹងថា៖ បណ្ដាជនប្រដាប់ អាវុធ Houthi ជាជនឥស្លាម Shi’ite និងបណ្ដាកំលាំងសម្ព័ន្ធមិត្តបានទន្ទ្រានកាន់កាប់ វិមាន ប្រធានាធិបតី Abedrabbo Mansour Hadi នៅទីក្រុងឆ្នេសមុទ្រ Aden ភាគខាង ត្បូងប្រទេសនេះ ដោយមិនអើពើដល់ការ វាយប្រហារនៃកងទ័ពចម្រុះដឹកនាំដោយអារ៉ាប់ប៊ីសាអូឌីត ដែលអូសបន្លាយក្នុងរយៈពេល ១ សប្តាហ៍កន្លងទៅ។

Yemen – កំលាំង Houthi ទន្ទ្រានកាន់កាប់វិមានប្រធានាធិបតីនៅ Aden (Image: VNA) (VOVworld) – មន្ត្រីសន្តិសុខរបស់ Yemen មួយរូបបានឲ្យដឹងថា៖ បណ្ដាជនប្រដាប់ អាវុធ Houthi ជាជនឥស្លាម Shi’ite និងបណ្ដាកំលាំងសម្ព័ន្ធមិត្តបានទន្ទ្រានកាន់កាប់ វិមានប្រធានាធិបតី Abedrabbo Mansour Hadi នៅទីក្រុងឆ្នេសមុទ្រ Aden ភាគខាង ត្បូងប្រទេសនេះ ដោយមិនអើពើដល់ការវាយប្រហារនៃកងទ័ពចម្រុះដឹកនាំដោយ អារ៉ាប់ប៊ីសាអូឌីតដែលអូសបន្លាយក្នុងរយៈពេល ១ សប្តាហ៍កន្លងទៅ។ មុននោះ ការប៉ះទង្គិចរវាងភាគីគាំទ្រនិងភាគីប្រឆាំងប្រធានាធិបតី Hadi បានកើតមានឡើង នៅទីក្រុង Aden។ នាថ្ងៃទី ២ មេសា មនុស្សយ៉ាងតិចបំផុតចំនួន ៤៤ នាក់ត្រូវស្លាប់ ក្នុងបណ្ដាការ ប៉ះទង្គិចនៅទីក្រុងនេះ៕
Related
More




