VOV WorldVOV World
យកចិត្តទុកដាក់និងផ្តល់អាទិភាពជួយឧបត្ថម្ភបណ្តាខេត្តភាគពាយព្យកាត់បន្ថយភាពក្រីក្រឲ្យបានឆាប់រហ័ស
10/12/2015 10:42
(VOVworld)-នាព្រឹកថ្ងៃទី១០ធ្នូនៅទីក្រុងហាណូយ គណៈបណ្ជាណែនាំទទួល បន្ទុកភាគពាយ័ព្យរួមសហការជាមួយ
យកចិត្តទុកដាក់និងផ្តល់អាទិភាពជួយឧបត្ថម្ភបណ្តាខេត្តភាគពាយព្យកាត់បន្ថយភាពក្រីក្រឲ្យបានឆាប់រហ័ស
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ថ្លែងមតិនៅសន្និសិទ្ធ (VOVworld)-នាព្រឹកថ្ងៃទី១០ធ្នូនៅទីក្រុងហាណូយ គណៈបណ្ជាណែនាំទទួលបន្ទុក ភាគពាយ័ព្យរួមសហការជាមួយក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច រួមជាមួយ ធនាគារជាតិវៀតណាមធ្វើការ រៀបចំសន្និសីទមួយសំដៅពិភាគ្សាអំពីវិធានការកាត់ បន្ថយភាពក្រីក្រឲ្យបានឆាប់រហ័សនិងប្រកបដោយចីរភាពនៅខេត្តចំនួន៦ ដែលមាន អាត្រាជនក្រីក្រខ្ពស់បំផុតនៅតំបន់ពាយ័ព្យ រួមមានខេត្ត Ha Giang ខេត្ត Cao Bang ខេត្ត Yen Bai ​ខេត្ត Son La ខេត្ត Dien Bien និងខេត្ត Lai Chau។ ថ្លែងមតិ នៅសន្និសីទ នេះ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ប្រធានគណៈកម្មាធិ​ការបញ្ជាណែនាំ ទទួលបន្ទុកភាគពាយ័ព្យបានលើកច្បាស់ថា៖         “តាមបទដ្ឋានក្រីក្រថ្មី គោលដៅ និងភារកិច្ចកាត់បន្ថយភាពក្រីក្រចីរភាពរបស់ វៀតណាមគ្មានការផ្លាស់ប្តូរ ប៉ុន្តែវិធានការអនុវត្តត្រូវព្រមៗគ្នាប្រកបដោយ ប្រសិទ្ធិ ភាព និងឈានដល់ការលំបំបាត់ភាពក្រីក្រ ធានាគោលដៅរួចផុតពីភាព ក្រីក្រដោយ ចីរភាព។ ម្យ៉ាងវិញទៀតត្រូវមានលក្ខណៈស្វែងរកឲ្យបានមូលហេតុដែលនាំមកនូវ ភាពក្រីក្រ តាមនោះទើបមានដំណោះស្រាយសមស្របសម្រាប់តំបន់នីមួយៗ”៕