យកចិត្តទុកដាក់និងថែទាំច្រើនថែមទៀតចំពោះយុទ្ធជនពលី យុទ្ធជនពិការនិងអ្នកមានគុណូបការះ
28/07/2015 09:04
(VOV)- កម្មវិធីជួបប្រាស្រ័យសិល្បះ រំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាយុទ្ធជនពលី យុទ្ធជនពិការ ដោយប្រធានបទ៖ បំណងប្រាថ្នាជួបជុំគ្នា ត្រូវបានប្រារព្វឡើងនាយប់ថ្ងៃទី២៧ កក្កដា នៅទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន

កម្មវិធីជួបប្រាស្រ័យសិល្បះ រំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាយុទ្ធជនពលី យុទ្ធជនពិការ (VOV)- កម្មវិធីជួបប្រាស្រ័យសិល្បះ រំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាយុទ្ធជនពលី យុទ្ធជនពិការ ដោយប្រធានបទ៖ បំណងប្រាថ្នាជួបជុំគ្នា ត្រូវបានប្រា រព្វឡើងនាយប់ថ្ងៃទី២៧ កក្កដា នៅទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអះអាងថា៖បក្ស រដ្ឋបានមានគោល ការណ៍ គោលនយោបាយអាទិភាពជាច្រើនដល់អ្នកមានគុណូបការះចំពោះប្រទេសជាតិ ហើយយកថ្ងៃទី២៧ កក្កដាប្រចាំឆ្នាំ ជាទិវាយុទ្ធជនពិការ យុទ្ធជនពលី ។ ប្រធាន រដ្ឋក៏បានស្នើដែរថា៖នាពេលខាងមុខនេះ គ្រប់ស្ថាប័ន អង្គការនិងតំបន់នានាត្រូវធ្វើ ល្អជាងទៀតការងារថែទាំ ជួយឧបត្ថម្ភនិងលើកទឹកចិត្តចំពោះបណ្ដាយុទ្ធជនពិការ គ្រួសារយុទ្ធជនពលី និងអ្នកមានគុណូបការះ ជាពិសេសគឺមនុស្ស និងគ្រួសារមាន ជីវភាពរស់នៅលំបាក។ លោក Truong Tan Sang បានសង្កត់ធ្ងន់ថា៖ “ យើងត្រូវខំប្រឹងប្រែងជាងទៀត ក្នុងការងារស្វែងរក ប្រមូលផ្តុំ និងកំណត់ អត្តសញ្ញាណអិដ្ឋធាតុយុទ្ធជនពលី ជួសជុលកែលំអរឈាបនដ្ឋានយុទ្ធជនពលី ធ្វើល្អការងារឃោសនា ដើម្បីជនគ្រប់រូប ជាពិសេសគឺជំនាន់វ័យក្មេងយល់ដឹង ច្បាស់ និងចង់ចាំជានិច្ចគុណបំណាច់របស់វីរជន យុទ្ធជនពលី អ្នកមានគុណូប ការះចំពោះប្រទេសជាតិ ហើយមានសកម្មភាពជាក់ស្ដែង ក្នុងការអនុវត្តគោល នយោបាយ ជួយឧបត្ថម្ភអ្នកមានគុណូបការះ និងក្នុងបុព្វហេតុកសាងនិងការ ពារមាតុប្រទេស៕”
Related





