VOV WorldVOV World
យន្តហោះ MH370 បានធ្លាក់នៅមហាសមុទ្រឥណ្ឌាខាងត្បូង
25/03/2014 07:02
(VOVworld) – នាយប់ថ្ងៃទី ២៤ មិនា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak បានរៀបចំស​ន្និសីទកាសែតវិសាមាញ្ញ និងប្រកាសថា៖ យន្តហោះ MH370 របស់​ក្រុមហ៊ុន អាកាសចរណ៍ Malaysia Airlines បានធ្លាក់នៅមហាសមុទ្រ ឥណ្ឌាខាងត្បូង។
យន្តហោះ MH370 បានធ្លាក់នៅមហាសមុទ្រឥណ្ឌាខាងត្បូង
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak (Image: Vietnam+) (VOVworld) – នាយប់ថ្ងៃទី ២៤ មិនា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak បានរៀបចំស​ន្និសីទកាសែតវិសាមាញ្ញនិងប្រកាសថា៖ យន្តហោះ MH370 របស់​ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines បានធ្លាក់នៅមហាសមុទ្រឥណ្ឌាខាងត្បូង។ លោក Najib បានឲ្យដឹងថា៖ រាល់ព័ត៌មានលំអិតអំពីឧបទ្ទវហេតុនេះត្រូវបានប្រកាស នៅ សន្និសីទកាសែតនាថ្ងៃទី ២៥ មិនា។ លោក Najib ក៏បានឲ្យដឹងទៀតថា​៖ ក្រុមហ៊ុន អាកាសចរណ៍ Malaysia Airlines បានជូនដំណឹងអំពីបំរែបំរួលថ្មីនេះដល់សាច់ញាតិ របស់អ្នកដំណើរនានានៅយន្តហោះនេះ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានសម្តែងការ រំលែកទុកចំពោះគ្រួសារនៃជនរងគ្រោះហើយស្នើឲ្យសាធារណមតិគោរពភាពបុគ្គល របស់ពួកគេ៕ នាថ្ងៃទី ២៥ មិនា ស្ថាប័នសុវត្ថិភាពនាវាចរណ៍អ៊ូស្ត្រាលី (AMSA) បានប្រកាសបញ្ឈប់ ការងារស្វែងរកយន្តហោះបាត់ខ្លួនរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី Malaysia Airlines នៅតំបន់ភាគខាងត្បូងមហាសមុទ្រឥណ្ឌា ដោយអាកាសធាតុមិនឲ្យផល ព្រមទាំង ចាប់ផ្តើមការស៊ើបអង្កេត។ នាយករដ្ឋមន្ត្រី អ៊ូស្ត្រាលី លោក Tony Abbott បានឲ្យដឹងថា៖ ប្រទេសនេះនឹងបន្តជួយឧបត្ថម្ភនិងសហប្រតិបត្តិការជាមួយម៉ាឡេស៊ី ដើម្បីកំណត់ឲ្យបានច្បាស់លាស់មូលហេតុនៃរឿងហេតុនេះ។ សេចក្តីប្រកាសពោល ខាងលើត្រូវបាននាំចេញបន្ទាប់ពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak នាថ្ងៃទី ២៤ មិនា បានឲ្យដឹងថា ៖ យន្តហោះបាត់ខ្លួន MH370 បានធ្លាក់នៅមហាសមុទ្រឥណ្ឌា ខាងត្បូង។ ថ្លែងមតិនៅសន្និសីទកាសែតប្រចាំខែអ្នកនាំពាក្យក្រសួងការបរទេស អាមេរិក លោកស្រី Marie Harf បានឲ្យដឹងថា៖ មិនទាន់មានមូលហេតុឬភ័ស្តុតាង ឯករាជ្យណាមួយដើម្បីអះអាងនូវសន្និដ្ឋានពោលខាងលើ។ វ៉ាស៊ីនតោននឹងសហការ ជិតស្និតជាមួយរដ្ឋាភិបាលម៉ាឡេស៊ី។ ក្នុងពេលនោះ បារាំងបានចាត់ទុកថា៖ ការចាប់ ផ្តើមស្វែងរកបំណែកយន្តហោះនាបច្ចុប្បន្នគឺជាការឆាប់ពេក៕