VOV WorldVOV World
យន្តហោះរបស់វៀតណាមបើកទូលាយក្របខ័ណ្ឌស្វែងរកនៅដំបន់ព្រៃ U Minh
13/03/2014 10:32
Vovworld-នាថ្ងៃទី១៣មិនា វៀតណាមនៅរក្សាសកម្មភាពស្វែងរកតាម​ផែនការ​ជាមួយការចូលរួមរបស់យន្តហោះចំនួន៤គ្រឿង។
យន្តហោះរបស់វៀតណាមបើកទូលាយក្របខ័ណ្ឌស្វែងរកនៅដំបន់ព្រៃ U Minh
យន្តហោះរបស់វៀតណាមបើកទូលាយក្របខ័ណ្ឌស្វែងរកនៅដំបន់ព្រៃ U Minh (VOV)         Vovworld-នាថ្ងៃទី១៣មិនា វៀតណាមនៅរក្សាសកម្មភាពស្វែងរកតាម​ ផែនការ​ជាមួយការចូលរួមរបស់យន្តហោះចំនួន៤គ្រឿង។ ដំបន់ស្វែងរកត្រូវបាន​ បើកទូលាយ​ទៅ​ដំបន់ព្រៃ U Minh។         យន្តហោះ៤គ្រឿងរបស់វៀតណាមបន្តហោះមកដំបន់ស្វែងរកយន្តហោះ​ ម៉ាឡេស៊ី​បាត់ខ្លយន។ ជាក់ស្ដែងគឺយន្តហោះ AN 26 ចំនួន២គ្រឿងបន្តស្វែងរកក្នុង​ ដំបន់ប្រកាស​ហោះហើរ ទីក្រុងហូជីមិញ​ដំបន់ត្រូវបានចាត់ទុកគឺយន្តហោះបាត់​ខ្លួន​ និងបើកទូលាយ​ក្របខ័ណ្ឌស្វែងរកនៅដំបន់ភាគអាគ្នេយ៍ខេត្ត Ca Mau។ យន្តហោះ CASA 8981 បន្ត​ស្វែង​រកឡើងវិញដំបន់ជាប់ខេត្ត Ca Mau។ រីឯ​ឧទ្ធម្ភាគចក្រ Mi 171 លេខ០៤ បាន​ហោះ​ទៅដំបន់ព្រៃ U Minh ក្របខ័ណ្ឌ​ស្វែងរក​ក្នុង​ព្រៃ U Minh ប្រមាណ៥០​ដល់៧០​គីឡូម៉ែត្រ​ក្រឡា។​         មុននោះផ្លាស់ប្តូរជាមួយអ្នកយកព័ត៌មាន VOV អនុរដ្ឋមន្ត្រីក្រសួង​គមនាគមន៍​ ដឹក​ជញ្ជូន​វៀតណាមលោក​​ Pham Quy Tieu បានឲ្យដឹងថា វៀតណាម​ជានិច្ចកាល​ ផ្សព្វ​ផ្សាយ​អ្វីៗដែលរកឃើញបាននិងខំប្រឹងប្រែងដ៏ធំធេង​ក្នុងការស្វែងរកយន្តហោះ របស់​ម៉ាឡេស៊ី។         នាថ្ងៃទី១៣មិនានៅសន្និសីទកាសែតប្រចាំ ឆ្លើយសំនួររបស់អ្នកយកព័ត៌មាន ស្នើរ​ឲ្យដឹងអំពីផែនការលាតត្រដាងការងារស្វែងរកយន្តហោះរបស់ក្រុមហ៊ុន អាកាសចរណ៍ម៉ាឡេស៊ីត្រូវបាត់ខ្លួនក្នុងប៉ុន្មានថ្ងៃខាងមុខ​អ្នកនាំពាក្យក្រសួងការ បរទេសវៀតណាម​លោក Le Hai Binh បានឲ្យដឹងថា៖         “ក្នុងប៉ុន្មានថ្ងៃកន្លងមក រួមជាមួយការខំប្រឹងប្រែងរបស់ភាគីទាក់ទិននានា វៀត​ ណាម​បានម្ចាស់ការមានវិធានការទប់ទល់សហការសកម្មក្នុងការអនុវត្តព្រមៗគ្នា ដាច់​ខាត​វិធានការស្វែងរកជួយសង្គ្រោះបន្ទាន់។ វៀតណាមបានបង្កើតបញ្ជាការដ្ឋាន នៅ Phu Quoc ដើម្បីគ្រប់គ្រងរាល់សកម្មភាពទាក់ទិនដល់ការងារស្វែងរកជួយ សង្គ្រោះ។​ក្នុងប៉ុន្មានថ្ងៃខាងមុខនឹងអនុវត្តសហការជិតស្និទ្ធជាមួយភាគីម៉ាឡេស៊ី ដើម្បីកំណត់ដំបន់ក៏ដូចជាល្បឿនដំណើរការនៃការងារនេះ៕”

More