VOV WorldVOV World
យោគភូមិភាគទី៧រំលឹកខួប៧មករា
07/01/2014 09:49
ពិធីរំលឹកខួបបានប្រព្រឹត្តទៅ​នៅទីក្រុងហូជីមិញភាគខាងត្បូងវៀតណាម
យោគភូមិភាគទី៧រំលឹកខួប៧មករា
        យោគភូមិភាគទី៧រំលឹកខួបលើកទី៣៥ឆ្នាំនៃទិវាកងទ័ពស្ម័គ្រចិត្តវៀត ណាមជួយឧបត្ថម្ភប្រជាជនកម្ពុជារួចផុតពីគ្រោះប្រល័យពូជសាសន៍(រូបថត​VNA) Vovworld-ពិធីរំលឹកខួបបានប្រព្រឹត្តទៅ​នៅទីក្រុងហូជីមិញភាគខាងត្បូងវៀតណាម ។ចូលរួមពិធីនេះមានថ្នាក់ដឹកនាំរបស់ក្រសួងការពារប្រទេសអគ្គស្នងការនយោបាយ មេទ័ពធំ​ អតីតអ្នកជំនាញការ និងអតីតយុទ្ឋជនស្ម័គ្រចិត្តវៀតណាម​ដែលធ្លាប់ចូលរួម ការប្រយុទ្ឋការពារព្រំដែននិរតីនសប្រទេសជាតិ។នៅទីនេះដំនាងទាំងឡាយចាត់ទុក ថា៖ជ័យជំនះ៧មករាឆ្នាំ១៩៧៩របស់ប្រជាជនកម្ពុជាមានការរួមវិភាគទានដ៍ធំធេង របស់ អ្នកជំនាញការ និងអតីតយុទ្ឋជនស្ម័គ្រចិត្តវៀតណាម​។ថ្លែងមតិនៅឱកាសនេះ ឧត្តមសេនីយ៍ទោ Pham Van Dy ស្នងការនយោបាយ យោគភូមិភាគទី៧គូសបញ្ជាក់ ថា៖“ យើងគប្បីអប់រំស្មារតីអ​ន្តរជាតិដ៍ត្រចត្រចង់និងបង្កើនចំណងសាមគ្គីផាពរវាង កងកំលាំងប្រដា​ប់អាវុធនៃ យោគភូមិភាគជាមួយកងយោធពលខេមរ  ភូមិន្តរួមចំណែក រក្សាស្ថិរភាពព្រំដែនសន្តិភាពមិត្តភាពដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។“ នាថ្ងៃទី ៧ មករា ប្រជាជនវៀតណាមនិងកម្ពុជា បានរំលឹក​ខួបអនុស្សាវរីយ៍  លើក​ទី៣៥ នៃទិវាយុទ្ធជនស្ម័គ្រចិត្តវៀតណាមបានជួយ​ឧបត្ថម្ភប្រជាជន​កម្ពុជារួច​ផុតពីគ្រោះមហន្តរាយប្រល័យពូជសាសន៍ ( ថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩-ថ្ងៃទី ៧ មករា  ឆ្នាំ ២០១៤)។           កាសែត Nhan Dan ( ប្រជាជន) បានលៃទុក១ទំព័រ​ស្ដីអំពីព្រឹត្តិ​ការណ៍ប្រវត្តិ សាស្ត្រនេះ។ ដោយបទសរសេរមានចំណងជើងថា៖​សូរស័ព្ទពាន់រំពែងនៃរ​បទ​ចម្រៀងអំពីជ័យជំនះនិងចំណងសាមគ្គីភាពពិសេសរវាងវៀតណាម​និង​កម្ពុជា​ បទសរសេរនេះបានសរសេរឡើងវិញនូវបណ្ដាអនុស្សាវរីយ៍ស្ដីពីចំណងសាមគ្គី ភាព ការតស៊ូដ៏ស្មោះសរ របស់ប្រទេសជាតិទាំងពីរក្នុងអតីត​កាល និងក្នុង​បុព្វ​ហេតុកសាងនិងអភិវឌ្ឍន៍របស់ប្រទេសកម្ពុជានាបច្ចុប្បន្ន។            បទ​វិចារ​ណកថា​ដោយចំណងជើងថា៖​ពង្រីកតំលៃនៃជ័យជំនះ​ប្រវត្តិ​សាស្ត្រ ​លើកកំពស់ទំនាក់ទំនងសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិ​ការវៀតណាម-កម្ពុជា របស់កាសែត Quan doi nhan dan ( កងទ័ព​ប្រជាជន) ​បានអះអាងថា៖ ​មុន​ក៏ដូចជាក្រោយ វៀតណាមមានគោលបំណង​ពង្រីកប្រពៃណីសាមគ្គីភាព ​មិត្តភាព ​កិច្ចសហប្រតិបត្តិការ និងការជួយ​ឧបត្ថម្ភគ្នាទៅវិញទៅមក រវាងប្រជាជន​នៃ​ប្រទេសទាំងពីរ បន្តលើកកំពស់​ទំនាក់ទំនងនៃប្រទេសទាំងពីរឡើងកំរិតថ្មី។           ថ្លែងមតិក្នុងឱកាសនេះដែរ បណ្ដាថ្នាក់ដឹកនាំកម្ពុជាបានអះអាងថា៖ ​កម្ពុជា​ដឹងគុណរបស់បក្ស រដ្ឋ ប្រជាជន​និងយុទ្ធជនវៀតណាម​ជានិច្ច ដែល​បានជួយ សង្រ្គោះ​ជាតិ និងប្រជាជនកម្ពុជា​អោយរួបផុតពីគ្រោះប្រល័យពូជសាសន៍ ​ដើម្បី​ប្រទេសកម្ពុជាបានស្ដាឡើងវិញនិងអភិ​វឌ្ឍន៍ដូចនាសព្វថ្ងៃ។ ឧបនាយករដ្ឋ​មន្ត្រី​ និងជាប្រធានសមាគមន៍មិត្តភាពកម្ពុជា-វៀតណាម លោកស្រី ​ម៉ែនសំអន់​ បាន អោយដឹងថា៖ “ខ្ញុំសូមថ្លែងអំណគុណដ៏ជ្រាលជ្រៅជូនចំពោះកម្មាភិបាល យុទ្ធជន​កងទ័ព​ស្មគ្រចិត្តវៀតណាមបានពលីដើម្បីប្រទេសកម្ពុជា។ប្រសិនជាគ្មានការជួយ​ ឧបត្ថម្ភ​របស់កងទ័ពប្រជាជនវៀតណាម គឺគ្មានប្រទេសកម្ពុជាដូចសព្វថ្ងៃ​នេះឡើយ។ ដោយហេតុនេះ ប្រជាជននៃប្រទេសទាំងពីរបន្តរក្សាសមិទ្ធិផល សមាគ្គីភាព សហប្រតិបត្តិការឲ្យរឹងមាំជាងពីមួយថ្ងៃទៅមួយថ្ងៃ”។           រយៈពេល៣៥ឆ្នាំកន្លងទៅ ប្រជាជនកម្ពុជាចង់ចាំជានិច្ចការជួយឧបត្ថម្ភ របស់​កងទ័ពស្មគ្រចិត្ត កម្មាភិបាល និងអ្នកជំនាញការវៀតណាម ដែលបាន ប្រកៀស្មារ ជាមួយកង​ទ័ពនិងប្រជាជនកម្ពុជាផ្តួលរំលំរបបប្រល័យពូជសាសន៍ ដ៏ឃៅឃៅ ព្រៃផ្សៃ សម្រេចបានកាតព្វកិច្ចអន្តជាតិដ៏ឧត្តងឧត្តម។ លោក ឈុំម៉ៃ ប្រធាន សមាគម​ជនរងគ្រោះដោយរបបប្រល័យពូជសាសន៍​ប៉ុលពុត​បានចែក រំលែកថា៖           “ខ្ញុំយល់ច្បាស់អំពីទំនាក់ទំនងរវាងវៀតណាមជាមួយកម្ពុជា។ ខ្ញុំដឹងថាមាន​តែវៀតណាមអាចជួយបានប្រទេសកម្ពុជា។ យើងខ្ញុំដឹងគុណជានិច្ច ចំពោះកង​ទ័ពនិងប្រជាជនវៀតណាមបានជួយប្រទេសកម្ពុជានិងរូបខ្ញុំផ្ទាល់ បានរស់​ឡើង វិញ”។           ក្នុងពីធីនេះ ប្រជាជនវៀតណាមនិងកម្ពុជាជឿជាក់ថា ទំនាក់ទំនង​សមាគ្គី ភាព មិត្តភាពនិងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស​ប្រទេស​ទាំងពីរ នឹង បន្ត​ការអភិវឌ្ឍន៍ ដើម្បីសន្តិភាព អភិវឌ្ឍន៌​ក្នុងតំបន់​និងលើពិភពលោក៕