VOV WorldVOV World
យុទ្ធនាការស្វែងរកយន្តហោះ MH370 ចូលក្នុងដំណាក់កាលកំណត់សម្រេច
20/04/2014 08:34
(VOV)_នាថ្ងៃទី ១៩ មេសា រដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជារដ្ឋ​មន្ត្រីក្រសួងគមាគមន៍ស្ដីទីរបស់ម៉ាឡេស៊ី លោក Hussein Hishammudin បានអោយដឹងថា៖ ក្នុងរយៈពេល២ថ្ងៃខាងមុខនេះ យុទ្ធនាការស្វែងរកយន្តហោះ MH370 នៃក្រុមហ៊ុនMalaysia Airlines ដែលត្រូវបាត់ខ្លួនកាល​ពី​ថ្ងៃ​ទី
យុទ្ធនាការស្វែងរកយន្តហោះ MH370 ចូលក្នុងដំណាក់កាលកំណត់សម្រេច
          (VOV)_នាថ្ងៃទី ១៩ មេសា រដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជារដ្ឋ​មន្ត្រី ក្រសួងគមាគមន៍ស្ដីទីរបស់ម៉ាឡេស៊ី លោក Hussein Hishammudin បានអោយដឹង ថា៖ ក្នុងរយៈពេល២ថ្ងៃខាងមុខនេះ យុទ្ធនាការស្វែងរកយន្តហោះ MH370  នៃ ក្រុមហ៊ុនMalaysia Airlines ដែលត្រូវបាត់ខ្លួនកាល​ពី​ថ្ងៃ​ទី ​៨ មិនា នឹងឈានចូល ក្នុងដំណាក់កាលកំណត់សម្រេច។ យុទ្ធនាការស្វែងរកយន្តហោះ MH370 ចូលក្នុងដំណាក់កាលកំណត់សម្រេច(TTXVN)           ថ្លែងមតិនៅក្នុងសន្និសីទកាសែតមួយ លោក Hussein Hishammudin​ បានជូន ដំណឹងថា៖ នាវាមុជទឹកខ្នាតតូច Bluefin-21 របស់កងទ័ពជើងទឹក​អាមេរិក នឹងបញ្ចប់ ការស្វែង រកនៅក្នុងតំបន់ដែលសង្ស័យថា៖ យន្តហោះ  ​MH370 ធ្លាក់ ក្នុងសប្ដាហ៍ ខាងមុខនេះ។ ប៉ុន្តែការងារស្វែងរកនៅក្នុងតំបន់​សមុទ្រនេះនៅតែបានអនុវត្តជាបន្ត បន្ទាប់​។ នាបច្ចុប្បន្ន មាន​យន្តហោះ​យោធាចំនួន១១គ្រឿង និងនាវាចម្បាំងចំនួន១២ គ្រឿង  បានចូលរួមការ​ស្វែងរកយន្តហោះនេះ៕